- 2019-09-13 08:10:58
- ព័ត៌មាន
មកស្គាល់អ្នក IT វ័យក្មេង ៤រូប ដែលបានប្រែខ្លួនជានាយកក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ
- 2019-09-13 08:10:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់អ្នក IT វ័យក្មេង ៤រូប ដែលបានប្រែខ្លួនជានាយកក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ
ចន្លោះមិនឃើញ
ដោយសារមហិច្ឆតា បានជំរុញឲ្យយុវជន IT វ័យក្មេង៤ រូប ខំប្រឹងអភិវឌ្ឍខ្លួនពី Developer ប្រាក់ខែទាប មកជានាយកក្រុមហ៊ុនបច្ចេកវិទ្យា រកប្រាក់ចំណូលយ៉ាងច្រើនក្នុងមួយខែៗ។
លោក មាស ស៊ីណាល់ - Bayonia
លោក មាស ស៊ីណាល់ ធ្លាប់ធ្វើការជា Web Developer រយៈពេលពេលច្រើនឆ្នាំនៅក្រុមហ៊ុនឯកជនក្នុងស្រុកមួយចំនួន។ ប៉ុន្តែដោយមើលឃើញ ការលំបាករបស់ពលរដ្ឋក្នុងការស្វែងរកព័ត៌មានពីកន្លែងស្នាក់នៅ ពេលពួកគេធ្វើដំណើរកម្សាន្តនានា។ យុវជនមានស្រុកកំណើតមកពីទឹកដីអង្គរ បានចំណាយពេលជាមួយមិត្តភក្តិជាង ២ ឆ្នាំ ទើបបង្កើតបានកម្មវិធីផ្ដល់សេវាកម្មកក់បន្ទប់សណ្ឋាគារអនឡាញ Bayonia (បាយ័នា) សម្រាប់ពលរដ្ឋខ្មែរប្រើប្រាស់។
Bayonia (បាយ័នា) ជាវិបសាយជួយសម្រួលអ្នកដំណើរដែលត្រូវការកក់បន្ទប់ស្នាក់នៅឲ្យកាន់តែងាយស្រួល ចំណញពេលវេលា និងថវិកា។
បច្ចុប្បន្ន ស៊ីណាល់ ក្លាយជានាយកក្រុមហ៊ុនផ្នែកផ្តល់សេវាកម្មកក់សណ្ឋាគារនិងរមណីយដ្ឋានល្បីៗក្នុងស្រុក ដោយមានដៃគូច្រើនជាង ៣០ កន្លែងនិងបានក្លាយវិបសាយក្នុងស្រុកមួយដែលមានកម្រិតមួយអាចទុកចិត្តបាន បើធៀបនឹង Booking.com ឬ Agoda.com។
លោក សុខ សុភមង្គល - Codingate
លោក សុភមង្គល បច្ចុប្បន្នជានាយកក្រុមហ៊ុនផ្តល់សេវាបង្កើតវិបសាយ និងបង្កើតប្រព័ន្ធគ្រប់គ្រងលើអាជីវកម្មឈ្មោះ Codingate និងធ្លាប់បម្រើការជា Solution Developer ច្រើនឆ្នាំ។
ប៉ុន្តែដោយសារសេរីភាពមិនចង់ស្ថិតក្រោមការបញ្ជាឆ្វេងស្តាំ លោក បានសម្រេចចិត្តចោលប្រាក់ខែរាប់ពាន់មកបើកក្រុមហ៊ុន CODINGATE ដោយមានដើមទុនដំបូងតែ ១២០ដុល្លារ។ បើកដំបូងមានគ្នាតែពីរបីនាក់ តែដល់ពេលដំណើរការរយៈពេល ៣ ឆ្នាំក៏បានពង្រីកសមាជិកឡើងប្រមាណ ៣០ នាក់ដល់បច្ចុប្បន្ន។
មកដល់ពេលនេះសម្រាប់ក្រុមហ៊ុន Codingate របស់ មង្គល បានសហការជាមួយដៃគូក្រៅប្រទេសមួយចំនួនដើម្បីផ្លាស់ប្ដូរបទពិសោធន៍បច្ចេកវិទ្យាថ្មីៗទៅគ្នាទៅវិញទៅមក។
បច្ចុប្បន្ន Codingate បានបង្កើតកម្មវិធីទូរសព្ទនិង Web ជាច្រើនសម្រាប់ដៃគូទាំងក្នុងនិងក្រៅប្រទេស ហើយលោកជឿថា នៅរយៈពេល ៥ឆ្នាំខាង ក្រុមហ៊ុននឹងផ្លាស់ប្ដូរមុខមាត់ថ្មី ដោយយក Google ជាគំរូ។
លោក ជា ឡង់ដា - BookmeBus
លោក ជា ឡង់ដា ធ្លាប់ធ្វើការជា Web Developer រយៈពេលពេលច្រើនឆ្នាំនៅក្រុមហ៊ុនឯកជនក្នុងស្រុកមួយចំនួន។ ប៉ុន្តែដោយមើលឃើញ ការលំបាករបស់ពលរដ្ឋក្នុងការទិញសំបុត្រឡានក្រុងពេលធ្វើដំណើរទៅលេងស្រុកម្តងៗ យុវជនសម្បុរស្រអែមរូបនេះ បានព្យាយាមបង្កើតកម្មវិធីកក់សំបុត្រឡានក្រុងអស់រយៈពេល ៥ ទើបរួច។
កម្មវិធីកក់សំបុត្រឡានក្រុង ឡង់ដា បានយកទៅដាក់ប្រកួតប្រជែងកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាប្រចាំឆ្នាំ ២០១៦ (Cambodia ICT Award 2016) រហូតទទួលបានជយលាភីមេដាយមាសផ្នែកការបង្កើតធុរកិច្ច (ក្រុមហ៊ុនទើបបង្កើតថ្មី) ដោយទទួលបានរង្វាន់ទឹកប្រាក់ ៥ ០០០ ពាន់ដុល្លារ។
បច្ចុប្បន្ន ឡង់ ដា ក្លាយជានាយកក្រុមហ៊ុនផ្នែកផ្តល់សេវាកម្មកក់សំបុត្រឡានក្រុង BookMeBus ដោយមានដៃគូសហការជាង ៦០ ក្រុមហ៊ុន។
លោក ថុល រិទ្ធី - Smallworld
ត្បិតតែមិនធ្លាប់ជានិស្សិត IT ក៏ប៉ុន្តែលោកថុល រិទ្ធី ចូលចិត្តនិងស្រលាញ់បច្ចេកវិទ្យា។ លោក ធ្លាប់ធ្វើការជាច្រើនទាក់ទងនឹងវិស័យនេះ រហូតដល់បង្កើតកន្លែងបណ្ដុះបណ្ដាលចំណេះដឹងបច្ចេកវិទ្យាមួយរូបមានឈ្មោះថា SmallWorld ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១១។ ពេលនេះ SmallWorld កំពុងធ្វើការបោះជំហានធំមួយ តាមរយៈការបង្កើតកុំព្យូទ័រផ្ទាល់ខ្លួន ដើម្បីជាការលើកទឹកចិត្តដល់អ្នករៀនសរសេរកូដជំនាន់ក្រោយ។
គំនិតរបស់ SmallWorld គឺបង្កើតនូវកុំព្យូទ័រយួរដៃដែលមានតម្លៃធូរថ្លៃ សមត្ថភាពខ្លាំង និងអាចដំណើរការកម្មវិធីបែប Open Source បានទៀតផង។ លោក ធុល រិទ្ធី បានឲ្យដឹងថាកុំព្យូទ័រដែលខ្លួនផលិតនិងក្រុមការងារផលិតឡើងនេះ បានប្រើម៉ាកសញ្ញាឈ្មោះ Koompi “គម្ពីរ" ដោយគោលដៅគឺលក់ឲ្យសិស្ស-និស្សិតដែលមិនធ្លាប់ប៉ះកុំព្យូទ័រពីមុនមក។
ផលិតផលកុំព្យូទ័រម៉ាក Koompi នេះត្រៀមនឹងដាក់លក់នៅខែសីហាខាងមុខនេះ ដោយនឹងប្រើប្រាស់ Software កូនកាត់ Windows លាយនឹង Software របស់ Apple ដែលងាយស្រួលប្រើសម្រាប់អ្នកប្រើថ្មីៗ។
បច្ចុប្បន្ន គម្ពីរ ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ថែមទាំងបញ្ជាទិញយ៉ាងច្រើនសន្ធឹក។ ទៅថ្ងៃខាងមុខ លោកនឹងពង្រីកទីផ្សារចូលទៅតំបន់អាស៊ាន ឬអ៊ឺរ៉ុបថែមទៀតផង៕