- 2019-09-12 07:21:22
- ផលិតផលថ្មី
បងប្អូនភ្លោះ ចេញតម្លៃហើយ! ស្មាតហ្វូនកាមេរ៉ា 48MP របស់ Samsung
- 2019-09-12 07:21:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងប្អូនភ្លោះ ចេញតម្លៃហើយ! ស្មាតហ្វូនកាមេរ៉ា 48MP របស់ Samsung
ចន្លោះមិនឃើញ
Samsung ម៉ូឌែល Galaxy A50s និង Galaxy A30 ត្រូវបានប្រកាសចេញលក់នៅលើទីផ្សារសាកលហើយនៅថ្ងៃនេះ ដែលជាស្រឡាយធន់មធ្យម(កណ្ដាល) របស់ Samsung បាន (upgrade) លក្ខណៈសម្បត្តិមិនចាញ់សិស្សច្បងស៊េរី S ឬ N នោះទេ។
ខាងក្រោមនេះជាលក្ខណៈសម្បតិ្តដែលមានលើ Galaxy A50s
-Galaxy A50s បំពាក់ដោយអេក្រង់ប្រភេទ Infinity U Super AMOLEDទំហំ ៦,៤ អ៊ិញបង្ហាញរូបភាពបានកម្រិត FullHD (១០៨០x២៣៤០ ភិចសែល)
-ប្រើបន្ទៈឈីប Snapdragon Exynos 9611 SoC ល្បឿន 2GHz(Octa Core) Android 9 Pie
-ថ្ម ៤០០០មីលីមានឆ្នាំងសាកល្បឿនលឿន ១៥ វ៉ាត់(មានរន្ធសាក USB Type-C) ស្កេនក្រយៅដៃលើអេក្រង់
-មានជម្រើស RAM ៤GB/ ៦GB មេម៉ូរី ៦៤GB / ១២៨GB(មានរន្ធថែមមេម៉ូរីកាតក្រៅបាន)
-កាមេរ៉ាក្រោយ ៣ គ្រាប់គឺ ៤៨ មេហ្គាភិចសែលជាមួយនឹងកម្រិត f/២.០ + ៨ (Wide-angle) + ៥ មេហ្គាភិចសែល (Depth sensor)
-កាមេរ៉ាមុខ ៣២ មេហ្គាភិចសែល ជាមួយនឹងកម្រិត f/២.០ អាចថតរូប Selfie បានល្អគួរសម
-មានជម្រើសពណ៌បួនគឺ Prism Crush Black. Prism Crush White, Prism Crush Green និង Prism Crush Violet2។
-(RAM៤GB មេម៉ូរី ៦៤GB គឺ ៣២២ ដុល្លារ | (RAM ៦GB មេម៉ូរី ៣៥០ ដុល្លារ)។
ខាងក្រោមនេះជាលក្ខណៈសម្បតិ្តដែលមានលើ Galaxy A30s
-Galaxy A30s បញ្ចូលរចនាបថបែបក្រឡេក្រឡា បំពាក់ដោយអេក្រង់ប្រភេទ Infinity V Super AMOLEDទំហំ ៦,៤ អ៊ិញបង្ហាញរូបភាពបានកម្រិត (៧២០x១៥៦០ ភិចសែល)
-ប្រើបន្ទៈឈីប Snapdragon Exynos 7904 Soc ល្បឿន 2GHz(Octa Core)
-មានជម្រើស RAM ៤GB/ ៦GB មេម៉ូរី ៦៤GB / ១២៨GB(មានរន្ធថែមមេម៉ូរីកាតក្រៅបាន)
-កាមេរ៉ាក្រោយ ៣ គ្រាប់គឺ ២៥ មេហ្គាភិចសែល ជាមួយនឹងកម្រិត f/១.៧ + ៨(f/២.០) + ៥(Depth sensor)
-កាមេរ៉ាមុខ ១៦ មេហ្គាភិចសែល ជាមួយនឹងកម្រិត f/២.០ អាចថតរូប Selfie បានល្អគួរសម
-មុខងារបន្ថែមថ្មីគឺទ្រនាប់ស្កេនម្រាមដៃលើអេក្រង់ ដែលស៊េរីចាស់មានបំពាក់ទ្រនាប់ស្កេននៅខាងក្រោយ
-មានជម្រើសពណ៌បួនគឺ Prism Crush Black. Prism Crush White, Prism Crush Green និង Prism Crush Violet2។
-តម្លៃ RAM៤GB/ ៦GB មេម៉ូរី ៦៤GB គឺ ២៣៨ ដុល្លារ។*
ស្មាតហ្វូនត្រកូល A ទាំង ២ មានដាក់ឲ្យទិញលើវិបសាយអនឡាញហើយចាប់ពីថ្ងៃនេះដូចជា Amazon, Flipkart, Paytm Mall, និង Samsung Online Shop៕
អត្ថបទទាក់ទង៖