• 2019-09-12 06:18:27
  • ព័ត៌មាន

មេ​ថ្មី​ជំនួស​តំណែង Jack Ma នៅ Alibaba ជា​មនុស្ស​ស្ងៀមស្ងាត់ តែ​ប៉ិនប្រសព្វ​ខ្លាំង

  • 2019-09-12 06:18:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ត្រួសត្រាយ​បង្កើត​ឡើង​នៅ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក Alibaba ​អស់​រយៈ​ពេល​ជាង ២ ទសវត្សរ៍​លោក Jack Ma ​បាន​ប្រកាស​លាលែង​ពី​តំណែង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ១០ កន្លង​ទៅ​នេះ ដែល​ចំ​ថ្ងៃ​ខួប​កំណើត​គម្រប់​វ័យ ៥៥​ឆ្នាំ​របស់​លោក។

មេ​ធំ​ថ្មី​ដែល​ចូល​មក​ជំនួស​តំណែង​របស់ Ma គឺ​លោក Daniel Zhang ដែល​លោក​មាន​អត្តចរិត​ផ្ទុយ​ស្រឡះ​ពី​មេ​ចាស់ ព្រោះ​ជា​ប្រភេទ​មនុស្ស​ស្ងៀមស្ងាត់​និង​មាន​ការ​និយាយ​ស្តី​ទន់ភ្លន់។ លោក Ma ក៏​បាន​ណែនាំ​ពី​ចំណុច​ខ្លាំង​របស់​លោក Zhang ដែល​ថា​មាន​ភាព​ឡូស៊ីក​និង​ពោរពេញ​ដោយ​ការ​ត្រិះរិះ​ពិចារណា​ខ្ពស់បំផុត។

បញ្ហា​ប្រឈម​ចំពោះ​មុខ​មួយ​ដែល​នាយក​ប្រតិបត្តិ​ទើប​ចូល​កាន់​តំណែង​នេះ​ត្រូវ​ដោះ​ស្រាយ គឺ​ការ​ស្វែងរក​នូវ​ចក្ខុវិស័យ​ថ្មី​ដើម្បី​ជួយ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ប្រទេស​ចិន​មាន​ការ​បន្ត​កើន​ឡើង​ទៅ​ថ្ងៃ​អនាគត។

បញ្ជាក់​ថា Zhang ជា​អតីត​និស្សិត​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ឯ​សកលវិទ្យាល័យ​ Shanghai University of Finance and Economics។ លោក​បាន​មក​ចូលរួម​ជាមួយ​ Taobao ជា​លើក​ដំបូង​បង្អស់ នៅ​តំណែង​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ (CFO) នៅ​ឆ្នាំ ២០១៧ រហូត​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ឡើង​កាន់​តំណែង​ជា COO ហើយ​បន្ត​នូវ​តំណែង​ថ្មី​ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Tmall។

រហូត​ដល់​ឆ្នាំ ២០១៣ ទើប​ទទួល​បាន​តំណែង​ថ្មី​កាន់​តែ​ខ្ពស់​ថែម​ទៀត ដែល​ជា​ COO នៅ Alibaba Group រហូត​មក​ដល់​តំណែង​ចុង​ក្រោយ​នេះ​នៅ​ថ្ងៃ​ទី ១០ ​កញ្ញា ឆ្នាំ ២០១៩ ឡើង​ជា CEO ជំនួស​លោក Jack Ma៕

ប្រភព៖ https://www.jagranjosh.com/current-affairs/jack-ma-retirement-jack-ma-steps-down-as-chairman-of-alibaba-1568101117-1

អានអត្ថបទ:

ប្រភព៖ Wikipedia | Jagran Josh ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់