• 2019-09-12 02:41:44
  • ព័ត៌មាន

Sticker ជា​ភាសាខ្មែរ​ទាំង​នេះ ​មួយ​ណា​ពេញនិយម​ជាង​គេ?

  • 2019-09-12 02:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​លើ​កមុន​ Sabay បាន​បង្ហាញ​រួច​មក​ហើយ​អំពី​ការ​បង្កើត​ Sticker ដែល​មាន​ពាក្យ​ជា​ភាសាខ្មែរ​និង​ពេញនិយម​ចំពោះ​យុវជន​សម័យ​ថ្មី។ អ្នក​អាច​ទាញ​យក​ Sticker ទាំង​នេះ​មក​ប្រើប្រាស់​បាន​ឥត​គិត​ថ្លៃ​ ដោយ​គ្រាន់​តែ ​ចូល​ទៅ​ក្នុង​ Sticker Market របស់​ Viber​ រួច​​វាយ​ថា Express it with Sabay ហើយ​អ្នក​អាច​ទាញ​មក​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​។ ឬ ចុច​ទីនេះ​ដើម្បី Download Sticker ខប់ៗ​ទាំង​នោះ។

Express it with Sabay

នៅ​ថ្ងៃ​នេះ​ផង​ដែរ Sabay នឹង​បង្ហាញ​ពី​ sticker ស្អាតៗ​ទាំង​នេះ​បន្ថែម​ទៀត ហើយ​​មើល​ថា​ តើ​ sticker មួយ​ណា​យុវជន​យើង​ចូល​ចិត្ត​ប្រើ​ជាង​គេ។

ក្នុង​ចំណោម​ sticker ទាំង​នោះ​មាន​ដូចជា​ពាក្យ​ ឃើញcool អត់ សុខ​សប្បាយ​ទេ កាក ខប់ៗ ជាដើម ហើយ​បន្ទាប់​ពី​ឲ្យ​យុវជន​ទាំង​ ៦ រូប ជ្រើសរើស​ពាក្យ​ ដែល​គេ​ប្រើ​ជា​ប្រចាំ​ហើយ យើង​ឃើញ​ថា ពាក្យ "ធ្វើ​ចឹង​បាន​ទៀត?" និង "តែ​ស្ករ​ហា!" ជា​ពាក្យ​និយម​ប្រើ​ជាង​គេ​ក្នុង​ចំណោម​ sticker ភាសាខ្មែរ​ជា​ច្រើន​។

ធ្វើ​ចឹង​បាន​ទៀត?
តែស្ករ​ហ្កា!

មិន​តែ​ប៉ុណ្ណោះ​ មាន​ការ​ធ្វើ​ត្រាប់​តាម​រូប sticker ដែល​មាន​លក្ខណៈ​បែប​កំប្លុក​កំប្លែង​ទៀត​ផង​។ ដូច្នេះ​នៅ​ចាំ​អី​ទៀត​ ចាំ​ផ្ដើម​ដោន​ឡូត Viber (iOS/Android)ហើយ​ប្រើ​ sticker cool cool ទាំង​អស់​គ្នា៕

អាន​បន្ត៖

អត្ថបទ៖ អ៊ឹម ដេវីដ

មតិយោបល់