- 2019-09-12 01:42:04
- ព័ត៌មាន
Apple កំពុងលក់លាងឃ្លាំង iPhone XS និង XS Max
- 2019-09-12 01:42:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple កំពុងលក់លាងឃ្លាំង iPhone XS និង XS Max
ចន្លោះមិនឃើញ
កាលពីម្សិលមិញ ក្រោយប្រកាសចេញសែស្រឡាយ iPhone 11 ក្រុមហ៊ុន Apple បានសម្លាប់ចោល iPhone XS និង XS Max។ ស្មាតហ្វូនទាំងពីរមិនអាចទិញតាមរយៈហាងអនឡាញរបស់ Apple បានទៀតនោះទេ ប៉ុន្តែនៅតាមហាងលក់រាយរបស់ Apple នៅសល់ស្តុក iPhone ទាំងពីរ ដែលទំនងនឹងអស់ឆាប់ៗ។
ដើម្បីជួយឲ្យ XS និង XS Max ឆាប់អស់ស្តុក មុនការមកដល់ iPhone 11 នៅថ្ងៃសុក្រ ទី ២០ កញ្ញា ពេលនេះ Apple បានបញ្ចុះតម្លៃ iPhone ឆ្នាំ ២០១៨ របស់ខ្លួន ចំនួន ១០០ ដុល្លារ។
ចាប់ពីពេលនេះ iPhone XS ទំហំ ៦៤, ២៥៦ និង ៥១២ GB មានតម្លៃ ៨៩៩ ដុល្លារ, ១ ០៤៩ ដុល្លារ និង ១ ២៤៩ ដុល្លារ ។ ចំណែក iPhone XS Max វិញគឺមានតម្លៃចាប់ពី ៩៩៩ ដុល្លារ , ១ ១៤៩ ដុល្លារ និង ១ ៣៤៩ ដុល្លារ ។
គួរដឹងថាការបញ្ចុះតម្លៃនេះអាចមាននៅតាមហាងលក់រាយផ្លូវការទាំងអស់នៅជុំវិញពិភពលោក ប៉ុន្តែអាចមានការបញ្ចុះតម្លៃខុសៗគ្នាទៅតាមរូបិយប័ណ្ណប្រទេសនីមួយៗ៕
ចុចអាន៖ ចេញហើយ! តម្លៃ iPhone 11 Pro នៅថៃ ធូរជាងកាល iPhone XS Max ចេញ