• 2019-09-10 06:57:09
  • ផលិតផលថ្មី

ហេតុផល​នេះ​ហើយ​ដែល iPhone 11 គ្មាន 5G ហ្នឹងគេ

  • 2019-09-10 06:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhones បី​ស៊េរី ដែល Apple នឹង​ប្រកាស​បញ្ចេញ​នៅយប់នេះ​រួមមាន iPhone 11, iPhone 11 Pro និង iPhone 11 Pro Max នឹង​មិនទាន់​មាន​បណ្តាញ​ 5G ឡើយ ពោលគឺ​នៅតែ​បន្តប្រើ 4G ដដែល ខណៈ​កំពូលស្មាតហ្វូន​របស់​ក្រុមហ៊ុន​មួយចំនួន​ក្នុង​ពេលបច្ចុប្បន្ននេះ បំពាក់ 5G ទៅ​ហើយ។

រឿង​នេះ ក៏ដោយសារតែ​ជម្លោះ​នាពេលកន្លង​មក​រវាង Apple និង​ Qualcomm ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ផ្លែប៉ោម ងាកមក​ប្រើឈីប​របស់​ក្រុមហ៊ុន Intel វិញ តួយ៉ាង​ដូចជា iPhones ដែលបញ្ចេញ​កាលពីឆ្នាំ ២០១៨។

Apple មាន​ផែនការ​បញ្ចេញ​ទូរសព្ទ 5G ដែរ ជាមួយ​ការ​គាំទ្រពី​ឈីប​របស់ Intel ប៉ុន្តែ​វាត្រូវបាន​ពន្យារពេល​ដល់ឆ្នាំ២០២០ ហើយឈីប​របស់ Intel ក៏មិនទាន់​ដំណើរការ​ល្អ​ខ្លាំង ដូច Qualcomm ដែរ។ ដូច្នេះ​ iPhones ឆ្នាំ២០១៩នេះ គ្មាន 5G ឡើយ។

ទន្ទឹមនេះ Apple ក៏​ព្យាយាម​ស្វែងរក​ប្រភព​ក្នុងការបំពាក់​ឈីប 5G ពី​ក្រុមហ៊ុន Samsung និង MediaTek ផងដែរ ប៉ុន្តែ​កិច្ចពិភាក្សា​ទាំងនេះ មិន​អាច​ឈាន​ទៅរក​ការ​ចុះ​កិច្ចព្រមព្រៀង​ណាមួយឡើយ៕

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ សំភី

មតិយោបល់