- 2019-09-10 04:44:47
- ព័ត៌មាន
Jack Ma ដើរចេញពី Alibaba ជាផ្លូវការ នៅចំថ្ងៃដែលមានរឿងពិសេស ២
- 2019-09-10 04:44:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jack Ma ដើរចេញពី Alibaba ជាផ្លូវការ នៅចំថ្ងៃដែលមានរឿងពិសេស ២
ចន្លោះមិនឃើញ
មហាសេដ្ឋីចិន Jack Ma ដែលជាអ្នកត្រួសត្រាយផ្លូវដល់សេវាកម្មលក់ទំនិញអនឡាយក្នុងប្រទេសចិន បានចុះចេញពីតំណែងជាប្រធានក្រុមហ៊ុន Alibaba ជាផ្លូវការ នៅថ្ងៃអង្គារទី ១០ នេះ។ លោកបានអបអរសាទរការចូលនិវត្តន៍របស់ខ្លួននៅកីឡដ្ឋានមួយក្នុងស្រុកកំណើតរបស់ខ្លួន។
ក្រោយចំណាយពេល ២ ទសវត្សសាង Alibaba ឲ្យទៅជាជំនួញតម្លៃ ៤៦០ ពាន់លានដុល្លារ ពេលនេះលោក Jack Ma បានក្លាយជាអ្នកស្នេហាជាតិពេញម៉ោងវិញម្ដង។ តាមការលើកឡើងក្នុងកម្មវិធី Alibaba កាលពីខែកញ្ញាឆ្នាំទៅ លោកមហាសេដ្ឋីលើកឡើងថា ៖ "មុនពេលខ្ញុំមានអាយុ ៧០ ឆ្នាំ ខ្ញុំអាចធ្វើរឿងមួយចំនួនក្នុងផ្នែកផ្សេង ក្នុងវិស័យអប់រំជាដើម”។
Jack Ma បានប្រកាសពីគោលបំណងលាលែងនេះតាំងពីមួយឆ្នាំមុន។ ទោះបីជាដើរចេញពីតំណែងជាន់ខ្ពស់នៅ Alibaba ប៉ុន្តែរំពឹងថាលោកនឹងបន្តមើលថែអនាគតក្រុមហ៊ុនតាមរយៈ ការធ្វើជាសមាជិកពេញមួយជីវិតជាមួយ Alibaba Partnership ដែលមានសមាជិក ៣៦ នាក់។ លោកក៏នឹងអាចទទួលបានភាគហ៊ុន ៦,២២% នៃ Alibaba ផងដែរ។
គួរដឹងថាលោក Jack Ma ធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ហើយតែងតែនិយាយអំពីចំណង់ចំណូលចិត្តរបស់ខ្លួនទាក់ទងនឹងការអប់រំ។ នៅថ្ងៃដែលលោក Jack Ma ជ្រើសរើសសម្រាប់ការលាលែងជាផ្លូវការ ពោលថ្ងៃទី ១០ ខែកញ្ញា គឺជាទិវាគ្រូបង្រៀននៅប្រទេសចិន ហើយក៏ជាថ្ងៃខួបកំណើតគម្រប់វ័យ ៥៥ ឆ្នាំរបស់លោកផងដែរ ដែលវាអាចមានបង្កប់សារមួយចំនួន៕