- 2019-09-10 01:36:32
- ព័ត៌មាន
ប្រភពជិតស្និទ្ធបង្ហើបកាលបរិច្ឆេទជាក់លាក់ថ្ងៃកុម្ម៉ង់ទិញនិងដាក់លក់ផ្លូវការ iPhone 11
- 2019-09-10 01:36:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភពជិតស្និទ្ធបង្ហើបកាលបរិច្ឆេទជាក់លាក់ថ្ងៃកុម្ម៉ង់ទិញនិងដាក់លក់ផ្លូវការ iPhone 11
ចន្លោះមិនឃើញ
កាលពីចចាមអារ៉ាមសព្វមួយដងបង្ហើបថា Apple នឹងដាក់លក់ iPhone 11 នៅថ្ងៃទី ២៧ ខែកញ្ញា ពោលគឺរំលងជាងពីរសប្តាហ៍ធៀបនឹងថ្ងៃបង្ហាញខ្លួនផ្លូវការ។ យ៉ាងណាមិញតាមរបាយការណ៍ថ្មីពីគេហទំព័រ AppleInsider បានទម្លាយថាកាលបរិច្ឆេទគ្រប់យ៉ាងនឹងអាចធ្វើទៅបានលឿនជាងមុន។
ទទួលបានដំណឹងលេចលឺចេញពីប្រភពជិតស្និទ្ធរបស់ Apple សង្កត់ធ្ងន់ថា iPhone 11 ដែលប្រកាសនៅថ្ងៃទី ១០ កញ្ញា ឬឈានចូលយប់រំលងអាធ្រាត្រថ្ងៃទី ១១ កញ្ញា (ម៉ោងនៅកម្ពុជា) នឹងបើកឲ្យកុម្ម៉ង់ទិញអំឡុងថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី ១៣ កញ្ញា ហើយការបើកលក់ផ្លូវការនឹងធ្វើនៅថ្ងៃសុក្រសប្ដាហ៍បន្ទាប់ ឬចំថ្ងៃទី ២០ កញ្ញា ។
បញ្ជាក់ថាក្រៅពីការប្រកាស iPhone 11 ទៀតសោតក៏រំពឹងនឹងមាន Apple Watch ជំនាន់ថ្មីផងដែរ ខណៈថេបប្លែត iPad ត្រូវលើកទៅចេញផ្សាយនៅខែតុលាជំនួសវិញ៕
អានអត្ថបទ: