• 2019-09-09 04:04:49
  • ផលិតផលថ្មី

ឡានល្បឿនលឿនជាងគេក្នុងលោក ចេញមុខជាផ្លូវការតម្លៃ ៣,៩ លានដុល្លារ

  • 2019-09-09 04:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bugatti បាន​បង្ហាញ​ចេញ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​ជា​ផ្លូវ​ការ ម៉ូដែល Bugatti Chiron Super Sport 300+ ដែល​វា​ជា​ប្រភេទ​ផលិតផល​សម្រេច​នៃ រថយន្ត Bugatti គំរូ​ដែល​បាន​បំបែក​រនាំង​ល្បឿន ៣០០ ម៉ាយ/ម៉ (៤៨២ គ.ម/ម៉) កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ

ប្រភេទ​ដែល​ជា​ផលិតផល​សម្រេច​នេះ​ មាន​រូបរាង​ដូច​គ្នា​នឹង​ប្រភេទ​ផលិត​គំរូ​ដែរ ហើយ​មាន​​ស្បែក​សរសៃ​​កាបូន​ពណ៌​ទឹក​ក្រូច​​លេច​ដូច​គ្នា​ទៀត​ផង។ ផ្នែក​ខាង​ក្រោយ​ជា​ការ​ផ្លាស់​ប្ដូរ​ធំ​បំផុត​មួយ ដោយ​សារ​វា​មាន​កន្ទុយ​វែង​ជាង Chiron ធម្មតា​ និង​មិន​មាន​កាង​នោះ​ឡើយ។

ការ​ចុះ​ផ្សាយ​របស់ Top Gear បាន​ឲ្យ​ដឹង​ថា​ Chiron Super Sport 300+ នឹង​មាន​មក​ជា​មួយ​នូវ​ប្រព័ន្ធ​អេឡិចត្រូនិក​កំណត់​ល្បឿន ប៉ុន្តែ Bugatti មិន​ទាន់​សម្រេច​ថា​កំណត់​ល្បឿន​រថយន្ត​នៅ​ត្រឹម​ប៉ុន្មាន​នោះ​ទេ។ មាន​ការ​លើក​ឡើង​ថា​ អ្នក​ទិញ​រថយន្ត​នេះ អាច​មាន​ឱកាស​សាក​ល្បឿន​រថយន្ត​នៅ​ទីលាន​សាក​ល្បង​ Ehra-Lessien របស់ Volkswagen ផង​ដែរ។

រថយន្ត​ Chiron Super Sport 300+ ដំណើរ​ការ​ដោយ​ម៉ាស៊ីន Quad-Turbo ១៦ ស៊ីឡាំង ចំណុះ ៨,០ លីត្រ កម្លាំង ១៥៧៨ សេះ ដូច​នឹង​ប្រភេទ​ផលិតផល​គំរូ​ដែរ។ រថយន្ត​នេះ​នឹង​ផលិត​លក់​ត្រឹម ៣០ គ្រឿង ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ៣,៩ លាន​ដុល្លារ៕​​

ចុចអាន ៖​ ​រក​ឃើញ​រថយន្ត​ស្តេច​ល្បឿន​ថ្មី ​រត់​ដល់​ ៤៩០ គ.ម/ម៉ ​លឿន​ជាង​គេ​បំផុត​ក្នុង​លោក​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់