• 2019-09-06 09:30:44
  • ព័ត៌មាន

ប្រឹងលេង PUBG មិនខុសទេ! VIVO ដាក់មួយ Tournament នេះរង្វាន់ច្រើនខ្លាំងណាស់

  • 2019-09-06 09:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ព្រឹត្តិការណ៍ប្រកួត Spring Splits Tournament កាលពីខែកក្កដា នៅក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ផងដែរ។ ព្រឹត្តិការណ៍ប្រកួតនេះ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតនៅក្នុងការប្រកួតហ្គេមអេឡិចត្រូនិច ESports ដែលមានក្រុមហ៊ុន vivo គឺជាម្ចាស់ឧបត្ថម្ភធំ។

សកម្មភាពប្រកួត PUBG (Spring Splits Tournament)កាលពីខែកក្កដា

ការប្រកួតហ្គេម Esports ដ៏ធំបំផុតនោះ មានរយៈពេល ៣ ថ្ងៃនេះ គឺមានការចូលរួមពីជើងខ្លាំងជាច្រើននៅទូទាំងពិភពលោកជាមួយនឹងក្រុមជើងខ្លាំង Esports របស់ចិន ដែលមានប្រាក់រង្វាន់ខ្ពស់ដល់ទៅ ១៨០ ០០០ ថែមទៀតផង។

សកម្មភាពប្រកួត PUBG (Spring Splits Tournament)កាលពីខែកក្កដា

នៅក្នុងនាមជាម្ចាស់ឧបត្ថម្ភនៅក្នុងព្រឹត្តិការណ៍ប្រកួតនេះ ក្រុមហ៊ុន vivo នឹងផ្តល់ជូននូវស្មាតហ្វូនជាច្រើន សម្រាប់ជួយអោយអ្នកលេងហ្កេមជាច្រើនបញ្ចេញនូវទេព្យកោសល្យ និងសមត្ថភាពដ៏ខ្លាំងក្លារបស់ពួកគេនៅក្នុងការប្រកួតវគ្គ Fall Split of PUBG MOBILE Club Open (PMCO) Global Finals 2019 នេះ

ក្រុមហ៊ុន vivo ជាម្ចាស់ឧបត្ថម្ភធំ

VIVO ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក បានបន្តនៅក្នុងការក្លាយខ្លួនជាម្ចាស់ឧបត្ថម្ភធំជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ប្រកួត Fall Split of PUBG MOBILE Club Open (PMCO) Global Finals 2019 ដែលនឹងប្រព្រឹត្តិទៅក្នុងខែធ្នូខាងមុខនេះ ហើយក្រុមហ៊ុន vivo ក៏នឹងបន្តផ្តល់ជូននូវស្មាតហ្វូនជាច្រើន ដើម្បីបង្កើននូវថាមពលកាន់តែខ្លាំងក្លាសម្រាប់អ្នកលេងហ្គេមជាច្រើន ដើម្បីអាចទទួលបាននូវជ័យជំនះនៅក្នុងការប្រកួតប្រជែងនេះថែមទៀតផង។

ហ្គេម PUBG

រហូតមកដល់ពេលនេះ ក្រុមហ៊ុន vivo បាននឹងកំពុងតែខិតខំជម្រុញខ្លួន អោយក្លាយជាអ្នកនាំមុខគេនៅក្នុងវិស័យហ្គេមអេឡិចត្រូនិច Esports នេះ ដើម្បីផ្តល់ជូននូវបទពិសោធន៍យ៉ាងល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់។ ជាមួយនឹងការសហការគ្នាជាមួយ PUBG MOBILE ដែលជាហ្គេមឈានមុខគេនៅលើស្មាតហ្វូនអភិវឌ្ឍដោយក្រុមហ៊ុន Tencent Games និងក្រុមហ៊ុន PUBG Corporation ដែលមានអ្នកគាំទ្រច្រើនជាង ២០០ លាននាក់ លើពិភពលោក។

ចំនួននេះមិនរាប់បញ្ចូលប្រទេសចិន កូរ៉េ និងជប៉ុន នោះ គឺជាគន្លឹះមួយដ៏សំខាន់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន vivo ក្នុងការនាំយកនូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុត ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកប្រើប្រាស់ជាច្រើនក្នុងភាពជាដៃគូសហការនេះ។

ជយលាភីលេខ ១ វគ្គ ​PMCO​ ​2019​ ​Spring​ ​Split​ Tournament

គួរបញ្ជាក់ថា PUBG MOBILE Club Open 2019 គ្រោងនឹងធ្វើការបង្ហាញនូវអ្នកប្រកួតអាជីពដ៏ល្អបំផុតទាំង Professional/Semi-Professional នៅទូទាំងពិភពលោក។

នៅក្នុងការប្រកួតដណ្តើមប្រាក់រង្វាន់ដល់ទៅ ១.៣ លានដុល្លារអាមេរិក ក្រុមជើងខ្លាំងមកពី ១០ តំបន់នៅលើពិភពលោកនឹងធ្វើការប្រកួតគ្នានៅក្នុងព្រឹត្តិការណ៍ Fall Split ដែលនឹងធ្វើឡើងនៅក្នុងខែធ្នូខាងមុខនេះ៕

អត្ថបទ៖ រក្សា

មតិយោបល់