- 2019-09-06 01:25:41
- ព័ត៌មាន
សុទ្ធតែស្មាតហ្វូនស្លាកយីហោចិន ឈរនៅចំណាត់ថ្នាក់កំពូលប្រចាំខែសីហា
- 2019-09-06 01:25:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុទ្ធតែស្មាតហ្វូនស្លាកយីហោចិន ឈរនៅចំណាត់ថ្នាក់កំពូលប្រចាំខែសីហា
ចន្លោះមិនឃើញ
តាមរយៈរបាយការណ៍ចុងក្រោយប្រចាំខែសីហា ជុំវិញការវាយតម្លៃពិន្ទុកម្លាំងម៉ាស៊ីនស្មាតហ្វូនមានល្បឿនលឿនដាច់គេ បានបង្ហាញថាស្មាតហ្វូនចិននៅតែបន្តឈរលើកំពូលតារាងដដែល។
AnTuTu បានផ្តល់ពិន្ទុ ៤៦៩ ៧០៨ ខ្ពស់ដាច់គេដល់ស្មាតហ្វូន Xiaomi Black Shark 2 Pro ជាប់នាមជាស្មាតហ្វូនមានល្បឿនលឿនផុតលេខប្រចាំខែសីហា។ ធុននេះមានប្រើប្រាស់ RAM ធំទំហំ 12GB និងអង្គផ្ទុក 512GB។
តាមយ៉ាងប្រកៀកដោយ ROG Phone 2 ជាស្មាតហ្វូនស្ថិតក្រោមទ្រនំមេក្រុមហ៊ុនតៃវ៉ាន់ Asus ប្រើ RAM 8GB និង ROM 128GB ទទួលបាន ៤៦៩ ៥៩០ ពិន្ទុ។ បិទចំណាត់ថ្នាក់ Top 5 រួមមាន OnePlus 7 Pro, ZTE Nubia Red Magic 3 និង OnePlus 7។
ដោយឡែកចំណាត់ថ្នាក់បន្ទាប់មាន Black Shark 2, Xiaomi Mi 9 Exploer Edition, ZTE Aaxon 10 Pro 5G, Meizu 16s និង Redmi K20 Pro៕
អានអត្ថបទ: