• 2019-09-05 04:08:39
  • ហាងឆេងផលិតផល

Sony Xperia 1ទូរសព្ទ​អេក្រង់ 4K ​ធ្លាក់​ថ្លៃ​ជិត ២០០ ដុល្លារ

  • 2019-09-05 04:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត​ហ្វូន​ស៊េរី​ចុង​ក្រោយ​របស់​ Sony ម៉ូដែល Xperia 1 ដែល​ប្រើ​ប្រាស់​អេក្រង់ 4K មុន​គេ កុំពុង​ប​ន្ត​ធ្លាក់​ថ្លៃទៀត​គិត​ត្រឹម​ព្រឹក​នេះ។

មាន​លក់​​លើ​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ដើម​ខែ មិថុនា ក្នុង​តម្លៃ ៩៨០ ដុល្លារ Sony Xperia 1 កំពុង​បន្ត​ធ្លាក់​ថ្លៃ​នៅ​ប្រមាណ​ជា ៧៩៩ ដុល្លារ កំពុងលក់​តាម​ហាង។

Sony Xperia 1 មាន​អេក្រង់​ប្រភេទ​អេក្រង់ CinemaWide ​ទំហំ ៦,៥ អ៊ីញ ​បង្ហាញ​រូបភាព​នៅ​កម្រិត ៣ ៨៤០ x ១ ៦៤៤ ភីកសែល (4K) អម​ប្រព័ន្ធ​សំឡេង Dolby Atmos។​​ វា​មាន​​កាមេរ៉ា​ ៣ គ្រាប់​នៅ​ខាង​ក្រោយ ដោយ​គ្រាប់​ទី​មួយ​មាន Sensor ទំហំ 1/2.6” ជាមួយ​មុខងារ OIS+EIS និង Dual Pixel Autofocus ខណៈ​គ្រាប់​ទី​ពីរ​ជា​ប្រភេទ Telephoto Lens 2x និង​គ្រាប់​ទី​បី​ជា Ultra-Wide Lens។

បន្ទះ​ឈីប​គឺ​​ Snapdragon 855 មាន​ RAM ទំហំ 6GB អម​អង្គ​ផ្ទុក 64/128GB ជាមួយ​ការ​បន្ថែម microSD Card ដល់ 512GB។ មាន​ថាមពល​ថ្ម ៣ ៣៣០mAh ដោយ​ខ្នង​មុខ​ក្រោយ​ការពារ​ដោយ​ស្រទាប់​កញ្ចក់ Gorilla Glass 6 បន្សំ​អាវក្រោះ​ការពារ​ទឹក​ស្តង់ដារ IP68 ខណៈ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​លាក់​ទុក​នៅ​ចំហៀង ប៉ុន្តែ​ចែក​ដាច់​ចេញ​ពី​ប៊ូតុង Power៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់