
- 2019-09-03 04:53:19
- ព័ត៌មាន
គន្លឹះចាប់ប្លង់ងាយៗ ៤ ចំណុចអ្នកគួរយល់ដឹងដើម្បីថតរូបឲ្យបានស្អាត
- 2019-09-03 04:53:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះចាប់ប្លង់ងាយៗ ៤ ចំណុចអ្នកគួរយល់ដឹងដើម្បីថតរូបឲ្យបានស្អាត
ចន្លោះមិនឃើញ
“ចេះមកពីរៀន មានមកពីរក” គឺជាសុភាសិតខ្មែរ ដែលអាចប្រើប្រាស់គ្រប់ស្ថានការណ៍ ដូចគ្នានេះដែរបើចង់ថតរូបស្រស់ស្អាតបែបលក្ខណៈអាជីព ចាំបាច់បំផុតត្រូវសិក្សាលម្អិតអំពីការចាប់ប្លង់ថតរូប។ យោងតាម គេហទំព័រហ្វេសបុក OPPO Photography Academy (OPA) បានង្ហាញអំពីគន្លឹះចាប់ប្លង់ថតរូបងាយៗ ៤ ចំណុច ដែលអ្នកគួរយល់ដឹង ដើម្បីថតរូបឲ្យបានស្អាត ដោយពុំចាំបាច់ចំណាយថវិកា ដូចខាងក្រោមនេះ៖
១. ចែកប្លង់ថតចែកជាបី (Rule of Third)
ដំបូងអ្នកត្រូវចែកប្លង់ថតជាបីភាគបញ្ឈរ និងជាបីភាគផ្ដេក ហើយដាក់វត្ថុ ឬមុខមនុស្ស ដែលជាប្រធានបទសំខាន់នៃរូបភាពរបស់អ្នក នៅលើចំណុចប្រសព្វ មួយក្នុងចំណោម ចំណុចប្រសព្វទាំងបួន នៃខ្សែចែកប្លង់នោះ ដើម្បីឲ្យរូបភាពរបស់អ្នកមើលទៅមានភាពទាក់ទាញជាងធម្មតា។ បន្ថែមពីនេះ អ្នកក៏គួរចាប់ប្លង់ ដោយដាក់កន្លែងជួបគ្នារវាងផ្ទៃមេឃ និងដីឲ្យស្របទៅនឹងខ្សែបន្ទាត់ចែកប្លង់ផ្ដេកជាបីនោះផងដែរ។
២. ចាប់ប្លង់ឲ្យមានភាពស៊ីមេទ្រីគ្នា (Symmetry)
រូបភាព ដែលមានភាពស៊ីមេទ្រី គឺជារូបភាពដែលទាក់ភ្នែក គួរឲ្យចង់មើល និងពេលមើលទៅមានលំនឹងល្អ។ ដូច្នេះនៅពេលថតរូប អ្នកអាចព្យាយាមរកប្លង់ណា ឲ្យថតចេញមក មានលក្ខណៈជាស៊ីមេទ្រី ពោលគឺ ស៊ីមេទ្រីបែបផ្ដេក ឬបញ្ឈរក៏បាន។
៣. ប្រើប្រាស់ខ្សែបន្ទាត់ ដើម្បីដឹកនាំភ្នែកអ្នកមើលទៅកាន់រកមុំសំខាន់នៃរូបភាព (Leading Lines)
អ្នកអាចប្រើប្រាស់ខ្សែនៅក្នុងប្លង់ថតរូបរបស់អ្នក ដើម្បីទាក់ទាញភ្នែកអ្នកមើល ពីគែមនៃប្លង់នីមួយៗទៅកាន់មុខមនុស្ស ឬវត្ថុ ដែលជាប្រធានបទ(មុំ)សំខាន់ក្នុងរូបភាពរបស់អ្នក។ ខ្សែ ដែលបាននិយាយនោះ អាចជាផ្លូវថ្នល់ ផ្លូវរទេះភ្លើង ផ្លូវដើរ ឬជាអ្វីក៏ដោយ ដែលមានរាងជាបន្ទាត់ ឬខ្សែស្មើរ ដែលអាចឲ្យច្នៃប្រឌិតប្រើប្រាស់វាបាន។
៤. ប្រើប្រាស់ស៊ុមក្នុងរូបភាពរបស់អ្នល (Frame within Frame)
ចុងបញ្ចប់ អ្នកអាចថតរូប ឫ វត្ថុផ្សេងៗ ដែលមានរាងដូចជាគែមស៊ុមរូបថត ដោយដាក់ប្រធានបទសំខាន់ក្នុងរូបថតរបស់អ្នកនៅក្នុងស៊ុមនោះ អាចជាបង្អួចឡាន បង្អួចផ្ទះ ទ្វារ ដើមឈើសងខាង ឬ វត្ថុអ្វីក៏បានដែលមើលទៅអាចមានរាងចតុកោណកែង ឬ ការ៉េ ជាដើម។
តោះ! ដើម្បីជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ
គួររំឮកដែរថា វគ្គបណ្តុះបណ្តាលស្តីពីការថតរូប ដែលហៅកាត់ថា OPA របស់ក្រុមហ៊ុន OPPO ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់នូវចំណេះដឹង បទពិសោធន៍ គន្លឹះថ្មីៗស្តីពីការថតរូបភាពស្អាត ដល់អ្នកមិនទាន់ចេះ រឺចេះថតរូបស្ទើរៗ តាមរយៈវីដេអូបង្រៀនខ្លីៗស្តីពីគន្លឹះសំខាន់ៗក្នុងការថតរូបស្អាតដោយអ្នកថតរូបអាជីព ដូច្នេះនៅចាំអីទៀត សូមតាមដានជាមួយនឹង Page OPA ទាំងអស់គ្នា៕
- Page Facebook ផ្លូវការរបស់ OPA OPPO Photography Academy