
- 2019-09-03 02:01:28
- ព័ត៌មាន
YouTuber លំដាប់ទី ១ ក្នុងលោក ក្នុងមួយម៉ោងរកលុយបានប៉ុន្មាន?
- 2019-09-03 02:01:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YouTuber លំដាប់ទី ១ ក្នុងលោក ក្នុងមួយម៉ោងរកលុយបានប៉ុន្មាន?
ចន្លោះមិនឃើញ
លោក Felix Arvid Ulf Kjellberg ជាម្ចាស់គណនី PewDiePie ថ្មីៗនេះទើបតែក្លាយខ្លួនជា YouTuber ដំបូងគេបង្អស់ក្នុងលោក ដែលប្រមូលបាន Subscribers ច្រើនជាង ១០០ លាននាក់។
ពុំមានការបង្ហើបជាក់ច្បាស់ពីទំហំចំណូលរៀងរាល់ម៉ោងឬប្រចាំថ្ងៃចេញពីសាមីខ្លួនផ្ទាល់នោះទេ ប៉ុន្តែយោងតាមការចុះផ្សាយរបស់គេហទំព័រមួយកាលពីពេលកន្លងទៅបានសង្កត់ធ្ងន់ថាក្នុងមួយម៉ោង PewDiePie អាចកើបចំណូលបានប្រមាណ ៣ ៤០០ ដុល្លារ ។
លោក Kjellberg ក៏បានឆ្លើយតបក្នុងអត្ថន័យមិនបដិសេធជុំវិញរបាយការណ៍នេះថា៖ "ខ្ញុំក៏មិនដឹងច្បាស់ពីទំហំចំណូលដែលរកបានក្នុងមួយថ្ងៃៗនោះដែរ ប៉ុន្តែវាក៏មិនខុសឆ្ងាយពីអ្វីដែលអ្នកបានគិតឡើយ"។
+គួរបញ្ជាក់ថាចំពោះរបាយការណ៍ចំណូលផ្សេងទៀតក៏មានបង្ហាញដូចខាងក្រោម៖
ជាមធ្យមក្នុងមួយវីដេអូរបស់ PewDiePie: ៣៧ ៧២២ ដុល្លារ
ជាមធ្យមក្នុងមួយខែនៃចំណូល PewDiePie: ១ ៨២៣ ៦០០ ដុល្លារ
ជាមធ្យមក្នុងមួយឆ្នាំនៃចំណូល PewDiePie: ២៧.៨៨ លានដុល្លារ
ទ្រព្យសម្បត្តិរបស់ PewDiePie: ចន្លោះពី ៥៨-៩៧ លានដុល្លារ
អានអត្ថបទ: