• 2019-09-02 03:54:01
  • ហាងឆេងផលិតផល

ទូរសព្ទអាចថតវីដេអូកម្រិត 8K មានលក់នៅខ្មែរ តម្លៃធូរមិនចាញ់ក្រៅស្រុក

  • 2019-09-02 03:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

nubia Red Magic 3 គឺ​ជា​ស្មាតហ្វូន​ Gaming ម៉ូដែល​ចុង​ក្រោយ​មួយ ដែល​មាន​​លក្ខណៈ​សម្បត្តិ​​ខ្លាំងៗ​ជា​ច្រើន ដោយ​វា​បាន​បង្ហាញ​មុខ​លើ​ទីផ្សារ​ប្រទេស​ចិន​កាល​ពី​ចុង​ខែ​មេសា។ ពេល​នេះ​ហាង​លក់​ទូរសព្ទ​នៅ​កម្ពុជា បាន​នាំ Red Magic 3 មក​លក់​លើ​ទីផ្សារ ជា​មួយ​តម្លៃ​ធូរ​ថ្លៃ​មិន​ចាញ់​នៅ​ក្រៅ​ស្រុក​នោះ​ទេ។

ហាង​លក់​ទូរសព្ទ គួង អ៊ី បាន​​​ដាក់​លក់ Red Magic 3 ក្នុង​តម្លៃ​ចាប់​ពី ៤៥៩ ដុល្លារ ​សម្រាប់​ប្រភេទ​ RAM ៦GB/ROM ៦៤GB, តម្លៃ​ ៥១៩ ដុល្លារ ​សម្រាប់​ប្រភេទ ៨GB/១២៨GB និង ​៦៤៩ ដុល្លារ ​សម្រាប់​ប្រភេទ ១២GB/២៥៦GB។

ចំពោះ​តម្លៃ​ដាក់​លក់​នៅ​ចិន​គឺ ៤៣០ ដុល្លារ (RAM ៦ GB/ROM ៦៤ GB), តម្លៃ​ ៤៧៥ ដុល្លារ (RAM ៦ GB/ROM ១២៨ GB), តម្លៃ​ ៥២០ ដុល្លារ (RAM ៨ GB/ROM ១២៨ GB) និង តម្លៃ ៦៤០ ដុល្លារ (RAM ១២ GB/ROM ២៥៦ GB)។

Red Magic 3 មាន​បំពាក់​បន្ទះ​ឈីប Snapdragon 855, RAM។ ដើម្បី​បញ្ចុះ​កម្ដៅ គេ​បាន​បំពាក់​កូន​កង្ហារ​ពី​ខាង​ក្នុង​ គួប​ផ្សំ​នឹង​​បច្ចេកវិទ្យា​បញ្ចុះ​កម្ដៅ​ដោយ​ទឹក​ ដោយ​តាម​វិធី​នេះ ​nubia អះអាង​ថា​អាច​​បង្កើន​ល្បឿន​នៃ​ការ​បញ្ជូន​កម្ដៅ​បាន​ដល់​ ៥០០% ឯណោះ។

​​ពិសេស​ជាង​នេះ​ទៀត​នោះ Red Magic 3 មាន​បំពាក់​អេក្រង់​ AMOLED ទំហំ ៦,៦៥ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ FHD+ ហើយ​មាន​​ Refresh Rate ល្បឿន​ដល់ ៩០ Hz (ស្មាតហ្វូន​ធម្មតា​មាន​​ត្រឹម​ ៦០ Hz)។ លើ​ស្មាតហ្វូន​នេះ​ក៏​មាន​បំពាក់​ដោយ​រន្ធ​បំពង​សំឡេង​បែប​ស្តេរ៉េអូ និង បញ្ចេញ​សំឡេង​បែប​ 3D បាន​យ៉ាង​ពីរោះ​រណ្ដំ។

​ខាង​ក្រោយ​ស្មាតហ្វូន​នេះ​មាន​កាមេរ៉ា​មួយ​គ្រាប់​កម្រិត​ ៤៨ MP ដែល​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ 8K និង​អាច​ថត​វីដេអូ​ក្នុង​ល្បឿន​យឺត​បំផុត​ដល់ ១៩២០ ប្លង់/វិនាទី ខណៈ​ដែល​ទូរសព្ទ​ផ្សេង​ថត​បាន​ត្រឹម​ ៩៦០ ប្លង់/វិនាទី​ប៉ុណ្ណោះ។ កាមេរ៉ា Selfie មាន​កម្រិត ១៦ MP។

Red Magic 3 មាន​បំពាក់​ថ្ម​ទំហំ ៥០០០ mAh អាច​​ទ្រាំទ្រ​នឹង​ការ​ប្រើ​ប្រាស់​ពេញ​មួយ​ថ្ងៃ។ ស្មាតហ្វូន​នេះ​​ក៏​មាន​នូវ​ផ្ទាំង​ពិសេស​មួយ​សម្រាប់​ Gamer ដែល​អាច​ឲ្យ​អ្នក​ចូល​​បើក​ហ្គេម​បាន​លឿន, ឆែក​មើល​ល្បឿន​កង្ហារ, ឆែក​មើល​សីតុណ្ហភាព​ទូរសព្ទ និង​ថត​វីដេអូ​លើ​អេក្រង់​ពេល​កំពុង​លេង​ហ្គេម​បាន​ទៀត៕​​​

ចុចអាន​ ៖ លេចធ្លាយ Specs របស់ iPhone11/11 Pro/11Pro Max

អត្ថបទ៖ សុខហេង

មតិយោបល់