- 2019-08-30 07:34:40
- ព័ត៌មាន
ពេលនេះអ្នកអាចបញ្ជា Siri ឲ្យដោះខ្សែស្បែកជើង Nike បាន
- 2019-08-30 07:34:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលនេះអ្នកអាចបញ្ជា Siri ឲ្យដោះខ្សែស្បែកជើង Nike បាន
ចន្លោះមិនឃើញ
Nike បានប្រកាសស្បែកជើងថ្មីរបស់ខ្លួនឈ្មោះថា Nike Adapt Huarache ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា FitAdapt អនុញ្ញាតឲ្យអ្នកបន្ធូរឬបន្តឹងខ្សែស្បែកជើងដោយមិនបាច់ប្រើដៃ។
អ្វីដែលពិសេសសម្រាប់ Adapt Huarache ជំនាន់ថ្មីនេះគឺវាអាចភ្ជាប់ជាមួយ Siri ដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ដោយគ្រាន់តែនិយាយទៅកាន់ Siri ដោយមិនបាច់ បើកកម្មវិធីណាមួយឡើយ។ អ្នកអាចនិយាយថា៖ "Hey Siri, Release My Shoes” នោះខ្សែរបស់ Adapt Huaraches នឹងបន្ធូរ។ មិនតែប៉ុណ្ណោះ មាន LED នៅកៀនស្បែកជើង ដែលអ្នកអាចប្ដូរពណ៌បានតាមកម្មវិធីទូរសព្ទរបស់ Nike។
Adapt Huaraches នឹងដាក់លក់នៅថ្ងៃទី ១៣ ខែ កញ្ញា ហើយចំពោះតម្លៃមិនទាន់ប្រាកដនៅឡើយទេ ប៉ុន្តែមានការប៉ាន់ស្មានថា វានឹងដាក់លក់ក្នុងតម្លៃប្រហែល ៣៥០ ដុល្លារ ។ គួរបញ្ជាក់ កាលពីដើមឆ្នាំនេះ Nike ក៏បានបញ្ចេញ Adapt BB ដែលមានមុខងារដូចគ្នា គ្រាន់តែខ្វះមុខងារ Siri ៕
នេះជាវីដេអូរបស់ trailer របស់ Adapt BB ៖