• 2019-08-29 02:53:59
  • ព័ត៌មាន

​ចេញ​លើ​កុំព្យូទ័រ​អស់​ចិត្ត​ហើយ PES 2020 ​នឹង​មាន​លើ​ទូរសព្ទ​ឆាប់ៗ​នេះ​!

  • 2019-08-29 02:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ហ្គេម​បាល់​ទាត់​ដ៏​ពេញ​និយម PES 2020 ​ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ហ្គេម​ ​KONAMI ​បង្ហើប​ថា​នឹង​បញ្ចេញ​នៅ​ចុង​ខែ​តុលា​ឆ្នាំ ២០១៩។

​PES 2020 ​នឹង​អាប់ដេត​បន្ថែម​មុខងារ​ផ្គូផ្គង​គូ​ប្រកួត​អនឡាញ​តាម​រយៈ​ (Rating) ​ឲ្យ​ស៊ី​គ្នា​ ព្រម​ទាំង​បន្ថែម​ការ​អាប់ដែត​ជា​រៀងរាល់​ខែ​ដើម្បី​ឲ្យ​ច្បាស់​លាស់​ផង​ដែរ។

លើស​ពី​នេះ​ទៀត PES ក៏​នឹង​អាប់ដែត​អ្នក​អធិប្បាយ​ជា​ភាសាកូរ៉េ​មួយ​ថែម​ទៀត​ ​លើស​ភាសា​ដែល​មាន​រួច​ហើយ​។ ​សម្រាប់ Local league ​នៅ​មិន​ទាន់​បន្ថែម​នៅ​ឡើយ​ទេ អ្វីដែលពិសេសនោះគឺក្រុមធំៗនៅអឺរ៉ុបក៏ឃើញមានដែរនៅជំនាន់ PES ថ្មីនេះមានដូចជា Manchester United, FC Bayern Munchen, និង​ Juventus ជាដើម៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ រក្សា

មតិយោបល់