- 2019-08-28 05:16:55
- ព័ត៌មាន
MacBook Pro ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបន្តបន្ទាប់ មិនឲ្យយកឡើងយន្តហោះ
- 2019-08-28 05:16:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MacBook Pro ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបន្តបន្ទាប់ មិនឲ្យយកឡើងយន្តហោះ
ចន្លោះមិនឃើញ
គិតតាំងពីកាលពីដើមខែកក្កដា ឆ្នាំ ២០១៩ គ្រាដែលក្រុមហ៊ុន Apple ចេញសេចក្តីប្រកាសពីការប្រមូលចូលវិញនូវកុំព្យូទ័រ MacBook Pro ១៥ អ៊ីញ ម៉ូដែលពាក់កណ្ដាលឆ្នាំ ២០១៥ មួយចំនួនចំនួន ដែលអាចកើតមានបញ្ហាថ្មឡើងកម្ដៅខ្លាំងធ្វើឲ្យផ្ទុះឆេះ។
មកទល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ច្រើនជាង ៣ ហើយមានដូច Singapore Airlines, Thai Airways និង Virgin Austialia Airline បានចេញសេចក្ដីជូនដំណឹងបន្តបន្ទាប់គ្នា នាពេលកន្លងទៅថ្មីៗដោយដាក់បម្រាមមិនឲ្យយកកុំព្យូទ័រយួរដៃ Macbooks Pro ទាំងនៅកន្លែងត្រួតពិនិត្យវ៉ាលី រហូតដល់ការស្ពាយឡើងយន្តហោះ។
យោងតាមសេចក្ដីសម្រេចពីគណៈកម្មការ FAA និង EUASA ប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកអាចយកកុំព្យូទ័រយួរដៃ Macbooks Pro ទៅតាមខ្លួនបាន លុះត្រាណាតែថ្មកុំព្យូទ័រយួរដៃ ត្រូវបានផ្លាស់ចេញដោយក្រុមហ៊ុនផ្លូវការ Apple ឬឆ្លងកាត់ការពិនិត្យពិសេសនៅព្រលាន(អាកាសយានដ្ឋាន) ដែលអ្នកសំចតនោះតែម្ដង។
សម្រាប់ដំណោះស្រាយ៖ ដើម្បីឆែកមើលថា MacBook Pro របស់អ្នកមានបញ្ហាថ្មឬអត់អាចចូលទៅកាន់វិបសាយ Support របស់ Apple ដោយឆែកមើលតាមរយៈ Serial Number៕
សម្រាប់កម្មវិធីនេះ Apple បានដាក់ដំណើរការវិបសាយមួយ ដើម្បីអាចឲ្យអ្នកប្រើប្រាស់ឆែកមើលថា MacBook Pro របស់ពួកគេមានបំពាក់ថ្មដែលមានបញ្ហាឬអត់ ដោយពិនិត្យតាមរយៈ Serial Number។ នេះជាតំណភ្ជាប់ទៅកាន់វិបសាយត្រួតពិនិត្យ។
គួរដឹងថា MacBook ដែលមានបញ្ហាថ្មអាចទទួលបានការប្ដូរថ្មថ្មីពីហាងផ្លូវការរបស់ Apple ដោយមិនគិតថ្លៃនោះទេ។ ដើម្បីប្ដូរអតិថិជនអាចទៅកាន់ហាងដែលមានផ្ដល់សេវាកម្ម Apple ផ្លូវការ (Apple Authorized Service Provider) រួចធ្វើការណាត់ជួប ដើម្បីឈានដល់ការប្ដូរ៕
ចំពោះដំណើការដើមទងនៃរឿងរ៉ាវ ចុចនៅទីនេះ