• 2019-08-26 08:40:25
  • ព័ត៌មាន

​មក​ដឹង​ពី​ដំណើរ​ការ​នៃ​ការ​បង្កើត​ Sticker របស់​ខ្មែរ​យើង (វីដេអូ)

  • 2019-08-26 08:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​លើក​មុន​ Sabay ធ្លាប់​បាន​ណែ​នាំ​​ម្ដង​មក​ហើយ​អំពី Sticker ជា​ភាសាខ្មែរ​ ដែល​ប្រើប្រាស់​ពាក្យ​បែប​យុវវ័យ​និង​ទាន់​សម័យ​ មិន​តែ​ប៉ុណ្ណោះ Sticker ទាំង​នេះ​មាន​នៅ​លើ​កម្មវិធី​សន្ទនា​ដ៏​មាន​សុវត្ថិភាព​មួយ​គឺ Viber ។ Sticker ទាំង​នេះ​មាន​ឈ្មោះ​ថា Express it with Sabay ឬ បង្ហាញ​អារម្មណ៍​អ្នក​ជាមួយ​សប្បាយ

Express it with Sabay ជា sticker ​​បែប​ភាសាខ្មែរ​​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ការងារ​សប្បាយ​ ហើយ​បាន​សហការ​ជាមួយ​នឹង​ Viber ដើម្បី​អនុញ្ញាត​ឲ្យ​បង​ប្អូន​ខ្មែរ​យើង​ ដែល​ចូល​ចិត្ត​ពាក្យ​លេង​សើច​និង​កំពុង​និយម​នៅ​ពេល​បច្ចុប្បន្ន។ បន្ទាប់​ពី​បាន​សួរ​នាំ​រក​ពាក្យ​ ដែល​និយម​ប្រើប្រាស់​ប្រចាំ ក្រុម​អ្នក​ឌីហ្សាញ​ក្រាហ្វីក​នៅ​ Sabay បាន​ចាប់​ផ្ដើម​គូរ​និង​រចនា​តួ​អង្គ​ទាំង​នោះ​។

អ្នក​ឌីហ្សាញ​ឈ្មោះ សុបន្តិ បាន​ប្រាប់​ថា តួ​អង្គ​នេះ​គាត់​ដាក់​ឈ្មោះ​ថា "អា​តយ​" ព្រោះ​ឈ្មោះ​នេះ​មាន​លក្ខណៈ​បែប​កំប្លែង ហើយ​ក្នុង​អំឡុង​ពេល​ឌីហ្សាញ​នេះ​គាត់​បាន​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​​គាត់​ច្រើន​​អំពី​ទម្រង់​មុខ​និង​សំលៀក​បំពាក់​របស់​តួ​អង្គ​នេះ​។

គាត់​បាន​បន្ត​ថា សំលៀក​បំពាក់​ទាំង​នេះ​គឺ​​ជា​ស្ដាយ​យុវវ័យ​បច្ចុប្បន្ន ហើយ​ក៏​មាន​អត្តសញ្ញាណ​បែប​ខ្មែរ​ផង​ដែរ។

ដើម្បី​ទាញ​យក​ sticker ទាំង​នេះ​ គឺ​គ្រាន់​តែ​ចូល​ទៅ​ក្នុង​ Sticker market របស់​ Viber រួច​​វាយ​ថា Express it with Sabay ហើយ​អ្នក​អាច​ទាញ​មក​ប្រើ​ដោយ​ឥត​គិត​ថ្លៃ​។ ឬ ចុច​ទីនេះ​ដើម្បី Download Sticker ខប់ៗ​ទាំង​នោះ៕

ដើម្បី​ទទួល​ឲ្យ​កាន់​តែ​ច្បាស់​អាច​ចូល​ទន្សនា​វីដេអូ​នេះ​៖

អត្ថបទ៖ អ៊ឹម ដេវីដ

មតិយោបល់