• 2019-08-26 02:42:17
  • ហាងឆេងផលិតផល

Lexus RX400h ស៊េរីឆ្នាំ ២០០៦ Full Option តម្លៃ​មិន​ចាញ់​ឡាន​ខ្លាញ់គោ

  • 2019-08-26 02:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus ជា​រថយន្ត​ប្រភេទ​តួខ្ពស់ SUV លក់​ដាច់​ជាង​គេ​ក្នុង​ពិភព​លោក ជាក់ស្ដែង ក្នុង​ប្រទេស​កម្ពុជា​ត្រកូល RX នេះមានចាប់ពី RX300 ដល់ 400h ពោលគឺសឹងតែគ្រប់ស៊េរី របស់ RX ទៅ​ហើយ​ដែល​មាន​វត្តមាននៅក្នុងស្រុកខ្មែរ។

Lexus ម៉ូដែល RX ប្ដូររូបរាង ទំហំម៉ាស៊ីន និងលេខនៅបន្ទាប់ពីអក្សរ RX នោះក៏ប្រែប្រួលដែរ (RX300​, RX330, RX350)។ ងាក​មក​មើល Lexus RX400h ស៊េរី​ឆ្នាំ ២០០៦ ដែល​បាន​វិវត្តន៍​មក​រថយន្ត​ប្រភេទ Hybrid ម៉ាស៊ីនV6 ប្រើ​ចង្គឹះ​លេខ ស្វ័យប្រវត្តិ។ កម្រិតស៊ីសាំងជាមធ្យមរបស់វាគឺ​ ៨,៤ លីត្រ/១០០គ.ម ដោយ ផ្លូវក្នុងក្រុង និង ៩.៤លីត្រ/១០០គ.ម ផ្លូវក្រៅក្រុង។

ទាំងផ្នែកខាងក្រៅ និង ខាងក្នុងរបស់រថយន្ត​មាន​ប្រភាព​ប្រណិត​មិន​ចាញ់​ស៊េរី​ទំនើប​ប៉ុន្មាន​ឡើយ និយាយ​ពីបញ្ហាសុវត្ថិភាពវិញ មានប្រព័ន្ធហ្វ្រាំង ABS លើកង់ទាំង ៤ តែម្ដង ជា​មួយ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត និង​ការពារពីការគ្រលែង។

ផ្នែកខាងក្នុងវិញ បំពាក់មកជាមួយពូកស្បែក​ ដែល​អាច​កែ​ទីតាំងដោយប្រព័ន្ធបញ្ជា និង​អាច​កម្តៅ​កៅ​អី​បាន។ តាមប្រភពពី​​ហាង​ក្នុង​ស្រុក​មួយ​ចំនួន Lexus RX400h ស៊េរី​ឆ្នាំ ២០០៦ មួយ​ទឹក​ប្រភេទ Full Option ពណ៌​ទឺកមាស មាន​តម្លៃ​ខ្ទង់ ៣៨ ០០០ ដុល្លារ និង​ពណ៌​ស មាន​តម្លៃ​ខ្ទង់ ៤ ០០០០ ម៉ឺន​ដុល្លារ

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​តាម​ទីផ្សារក្នុងស្រុក។

អត្ថបទ៖ ម៉េងងី

មតិយោបល់