- 2019-08-22 05:56:20
- ព័ត៌មាន
ត្រឹមជានិស្សិតឆ្នាំទីពីរ Zuckerberg ធ្លាប់ Hack ចូលបណ្ដាញរបស់សកលវិទ្យាល័យ Harvard
- 2019-08-22 05:56:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមជានិស្សិតឆ្នាំទីពីរ Zuckerberg ធ្លាប់ Hack ចូលបណ្ដាញរបស់សកលវិទ្យាល័យ Harvard
ចន្លោះមិនឃើញ
Mark Zuckerberg មុនផ្តួចផ្តើមបង្កើតបានបណ្តាញសង្គមយក្ស Facebook ដែលទទួលបានការគាំទ្រខ្លាំងទល់សព្វថ្ងៃ បុរសមានដើមកំណើតនៅទីក្រុង New York រូបនេះ ក៏ធ្លាប់បង្កការភ្ញាក់ផ្អើលម្តងជាពីរលើកអំឡុងពេលសិក្សានៅសកលវិទ្យាល័យផងដែរ។
នៅឆ្នាំ ២០០៣ លោក Zuckerberg ត្រឹមជានិស្សិតឆ្នាំទីពីរនៅឯសកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក តែគ្រានោះលោកបានប្រើប្រាស់ចំណេះជំនាញដែលមានផ្តោតលើការបង្កើតគេហទំព័រ Facemash ។
Mark បាន Hack ចូលទៅក្នុងប្រព័ន្ធសន្តិសុខរបស់សាលា Harvard ដើម្បីចម្លងយករូបភាពកាត ID របស់និស្សិតជាច្រើនរូប និងបញ្ចូលទិន្នន័យនោះក្នុងគេហទំព័ររបស់ខ្លួន។ អ្នកបើកចូលទស្សនាគេហទំព័រ អាចធ្វើការប្រៀបធៀបរូបភាពរបស់និស្សិតម្តងពីររូប ជាមួយនឹងការវាយតម្លៃ។
Facemash បានបើកដំណើរការនៅថ្ងៃទី ២៨ តុលា ឆ្នាំ ២០០៣ លុះប៉ុន្មានថ្ងៃក្រោយក៏បានបិទទៅវិញដោយការចាប់បានរបស់នាយកជាន់ខ្ពស់ប្រចាំសាលា។ គ្រានោះ Zuckerberg បានប្រឈមនឹងការប្តឹងប្តល់ពីបទរំលោភផ្នែកសន្តិសុខនិងសិទ្ធឯកជនរបស់បុគ្គល រហូតប៊ិះតែនឹងត្រូវសាលាបណ្តេញចេញទៀតផង៕
អានអត្ថបទ: