• 2019-08-20 02:05:31
  • ផលិតផលថ្មី

​មក​ដឹង​តម្លៃ​ម៉ូតូ​ថ្មី GPX POPz ​កម្លាំង​ម៉ាស៊ីន​អាច​ស៊ី​សង​ជាមួយ​ Honda SuperCub

  • 2019-08-20 02:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​ទី ​១៩ ​ខែ​សីហា​ឆ្នាំ​២០១៩ ​ក្រុមហ៊ុន​ម៉ូតូ​ថៃ​ដ៏​ល្បីល្បាញ GPX ​បាន​ធ្វើ​ពិធី​ប្រកាស​បង្ហាញ​ម៉ូឌែល​ថ្មី​ចុង​ក្រោយ​ចំនួន ៤ ​មាន​ដូច​ជា GPX POPz 125cc, GPX Raptor 180cc, GPX Demon និង GPX Legend Gentlemen ជាដើម។ ​

GPX POPz 125cc

​ក្នុង​ចំណោម​ម៉ូតូ​ទាំង​នោះ​ ​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​ជាង​គេ​គឺ ​ GPX POPz 125cc ​ជាមួយ​នឹង​ការ​រចនា​ប្លែក​ភ្នែក​ ជា​ម៉ូតូ​តូច​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ដំបូង​បំផុត​ក្នុង​ស្រឡាយ GPX ​ដោយ​រូប​រាង​ខាងក្រៅ​មើល​មួយ​ភ្លែត​ស្រដៀង Honda SuperCub។

GPX POPz 125cc

​​GPX POPz ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ប្រាស់​ប្រភេទ​កុងទ័រ ​ពាក់​កណ្ដាល​​ឌីជីថល​បែប​ថ្មី​ ចង្កឹះ​លេខ​ ៤ វគ្គ​(មាន​ដុំ​ដេរ ​និង​ម៉ារូវេន ​សម្រាប់​បញ្ជេះ​ដូច​គេ​ដូច​ឯង​ដែរ) ​ប្រើប្រាស់​ប្រព័ន្ធ​សាំង​ផ្ទាល់​ចេញ​ពី​ក្រុមហ៊ុន​គឺ GPX-FI, ចង្កៀង​បំភ្លឺ​ផ្លូវ​ខាង​មុខ​ជា​ប្រភេទ​ Full LED ​បំពាក់​ដោយ​​បូម​ភ្លោះ​ថ្មី ​និង​ជាពិសេស​ហ្វ្រាំង​មុខ-ក្រោយ​ជា​ប្រភេទ​ហ្វ្រាំង​ថាស​ដូច​ទៅ​នឹង​ម៉ូតូ​ធំ​របស់ GPX ដទៃ​ដែរ។

​​សម្រាប់​តម្លៃ​ ​ត្រូវ​បាន​ប្រភព​ពី​សារព័ត៌មាន​ប្រទេស​ថៃ​បាន​លើក​ឡើង​ថា ខ្ទង់​ប្រមាណ​ជា ៤១៥០០ បាត(១៣០០ ដុល្លារ​)។ ​រី​ឯ​ពណ៌​ម៉ូតូ​​វិញ​ គឺ​ចម្រុះ​ភ្នែក​មាន​ដល់​ទៅ ៦ ​ឯណោះ​។

​តាម​ការ​បញ្ជាក់​ពី​ខាង​តំណាង​ចែក​ចាយ​ GPX Cambodia ​បាន​បង្ហើប​ថា ​ម៉ូតូ​ទាំង​ប៉ុន្មាន​ម៉ូឌែល​ថ្មី​នោះ នឹង​បង្ហាញ​មុខ​នៅ​ទឹក​ដី​កម្ពុជា​ឆាប់ៗ​ខាង​មុខ​នេះ៕

ពណ៍ទាំង ៦ របស់ GPX POPz 125cc

អត្ថបទទាក់ទង៖

ប្រភព៖ Great Biker ប្រែ​សម្រួល៖ រក្សា

មតិយោបល់