- 2019-08-19 03:43:47
- ព័ត៌មាន
មេ Apple រអ៊ូប្រាប់លោក ដូណាល់ ត្រាំ ថាពិបាកប្រកួតនឹង Samsung
- 2019-08-19 03:43:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Apple រអ៊ូប្រាប់លោក ដូណាល់ ត្រាំ ថាពិបាកប្រកួតនឹង Samsung
ចន្លោះមិនឃើញ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថាលោក Tim Cook បានបង្កើតការពិភាក្សាគួរឲ្យទាក់ទាញមួយ ដែលថាការកំណត់យកពន្ធលើប្រទេសចិន នឹងប៉ះពាល់ដល់សមត្ថភាព Apple ក្នុងការប្រកួតប្រជែងជាមួយ Samsung។
លោក ត្រាំ និងនាយកប្រតិបត្តិក្រុមហ៊ុន Apple បានហូបអាហារបានល្ងាចជាមួយគ្នាកាលពីថ្ងៃសុក្រ នៅក្លឹបវាយកូនហ្គោលរបស់ប្រធានាធិបតី ហើយលោកត្រាំ បានរៀបរាប់អំពីការសន្ទនារបស់ខ្លួន ទៅកាន់អ្នកយកព័ត៌មានពីសារព័ត៌មានដូចជា Bloomberg, CNBC និង Fox News។
លោកប្រធានាធិបតីបាននិយាយថា ៖ "ខ្ញុំមានជំនួបដ៏ល្អមួយជាមួយ Tim Cook។ ខ្ញុំមានការគោរពចំពោះ Tim Cook ហើយ Tim បាននិយាយមកកាន់ខ្ញុំអំពីការយកពន្ធ។ ហើយមានរឿងមួយគឺ គាត់បានបង្កើតករណីល្អមួយ គឺថា Samsung ជាគូប្រជែងលេខ ១ របស់ពួកគេ (Apple) ហើយ Samsung មិនត្រូវបង់ពន្ធដោយសារពួកគេមានមូលដ្ឋាននៅកូរ៉េខាងត្បូង”។
លោកបានបន្តថា ៖ "ហើយវាពិបាកចំពោះ Apple ក្នុងការបង់ពន្ធ ប្រសិនបើពួកគេប្រជែងជាមួយក្រុមហ៊ុនល្អមួយ ដែលមិនត្រូវបង់ពន្ធ។ គាត់និយាយថា ពួកគេជាគូប្រជែងល្អមួយ។ Samsung មិនត្រូវបង់ពន្ធ ព្រោះតែពួកគេមានមូលដ្ឋាននៅទីតាំងច្រើន ភាគច្រើននៅកូរ៉េខាងត្បូង ប៉ុន្តែពួកគេមានមូលដ្ឋាននៅកូរ៉េខាងត្បូង។ ហើយខ្ញុំគិតថាគាត់បានបង្កើតការពិភាក្សាគួរឲ្យទាក់ទាញមួយ ហេតុនេះខ្ញុំកំពុងគិតពីវា”។
ផលិតផល Apple ភាគច្រើនដំឡើងក្នុងប្រទេសចិន ហើយវានឹងត្រូវកំណត់ការយកពន្ធនាំចូលបន្ថែម ១០% នៅចុងឆ្នាំនេះ។ ការយកពន្ធនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ កញ្ញា សម្រាប់ផលិតផលដូចជា Apple Watch និង AirPods ប៉ុន្តែ iPhone, iPad និង MacBook នឹងត្រូវយកពន្ធចាប់ពីថ្ងៃទី ១៥ ធ្នូ។
Samsung ឯណោះវិញ ភាគច្រើនការផលិតរបស់ខ្លួនមានទីតាំងនៅកូរ៉េខាងត្បូង និងវៀតណាម។ ដូចនេះក្រុមហ៊ុននឹងមិនរងការប៉ះពាល់ធំដុំពីរដ្ឋបាលលោក ដូណាល់ ត្រាំ នោះទេ៕
ចុចអាន ៖ Apple ប្ដឹងក្រុមហ៊ុនមួយដែលចម្លង Software របស់ iPhone