• 2019-08-19 01:43:09
  • ព័ត៌មាន

​ប៉ូលីស​អត់​វិញ្ញាណ​ ​ទទួល​បាន​ការងារ​ធ្វើ​លើក​ដំបូង​នៅ​​ចិន​

  • 2019-08-19 01:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ូលិស​រ៉ូបូត​សញ្ជាតិ​ចិន​ដំបូង​បំផុត​ ​ទទួល​បាន​សិទ្ធ​ពេញ​លេញ​​ចូល​ធ្វើការ​ដូច​សមត្ថកិច្ច​(មនុស្ស) ឆ្លង​កាត់​ការ​ហ្វឹកហ្វឺន​ដូច្នេះ​ដែរ​ ​ក្នុង​ក្រុង​ Handa ​ខេត្ត​ Hebei ​ភាគ​ខាង​ជើង​ប្រទេស​ចិន​។

​ប៉ូលីស​ចរាចរណ៍​រ៉ូបូត​ដ៏​ឆ្លាត​វៃ​ ​​ដែល​ប្រកាស​ផ្លូវការ​​នោះ​ ​ មាន ៣ ​ប្រភេទ​។ ចំណែក​ឯ​មុខងារ​ពិសេស​គឺ​ ​បំពាក់​ដោយ​កាមេរ៉ា AI ៣៦០ ដឺក្រេ​ ​អាច​បញ្ចេញ​ទិន្នន័យ​ទីតាំង​ជាក់លាក់​ពេល​មាន​ឧក្រិដ្ឋ​កម្ម​ ​ផ្ដល់​សញ្ញា​ប្រកាស​អាសន្ន ​និង​ជា​ពិសេស​អាច​ថត​ទិដ្ឋភាព​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថែម​ទៀត​ផង។​ ​ខួរក្បាល​រ៉ូបូត​នេះ​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​ជាមួយ Big Data, AI, Cloud Computing និង Laser-based navigation ជាដើម។

​លើស​ពី​នេះ​ទៀត​ រ៉ូបូត​នេះ​មាន​សមត្ថភាព​អាច​ប្រចាំ​ការ​នៅ​ស្ថានីយ៍​(ទីតាំង​គោលដៅ​) បាន ២៤ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង ៧ ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​៕

អត្ថបទទាក់ទង៖

ប្រភព៖ Asiaone ប្រែ​សម្រួល៖ រក្សា

មតិយោបល់