• 2019-08-15 03:14:13
  • ព័ត៌មាន

GoPro Hero 8 ឌីហ្សាញរូបរាងថ្មី អាចថត 4K 120fps

  • 2019-08-15 03:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Photo Rumors ទទួល​បាន​រូបភាព និង​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​អំពី GoPro Hero 8 ដែល​រំពឹង​ថា​នឹង​ត្រូវ​​ប្រកាស​ចេញ​នា​ខែ​កញ្ញា​ខាង​មុខ​នេះ។

រូបភាព​បាន​បង្ហាញ​អំពី​ការ​រចនា​រូបរាង​ថ្មី​របស់​ GoPro Hero 8 ដែល​ខុស​ពី​ម៉ូដែល​មុខៗ​ ហើយ​វា​​នឹង​ត្រូវ​ប្រកាស​ចេញ​ជា​មួយ​គ្រឿង​បន្ថែម​មួយ​ចំនួន​​ដូច​ជា​​​ប្រដាប់​ស្រូប​សំឡេង, ភ្លើង​ LED និង​អេក្រង់​​បន្ថែម។ Hero 8 នឹង​បំពាក់​ជា​មួយ Processor “GP2” ដែល​មាន​សមត្ថភាព​ថត​វីដេអូ 4K ​នៅ​ល្បឿន 120fps ឬ​វីដេអូ Full HD នៅ​ល្បឿន​ 480fps។

GoPro Hero 7

ការ​បញ្ចេញ​មតិ​របស់​ Nick Woodman ដែល​ជា​នាយក​ប្រតិបត្តិ​ GoPro កាល​ពី​ពេល​កន្លង​ទៅ អាច​ទ្រាំទ្រ​ដល់​ការ​លេច​ធ្លាយ​នេះ។ កាល​ពី​ខែ​ឧសភា​លោក​ Nick បាន​និយាយ​ថា​ ក្រុមហ៊ុន​គ្រោង​នឹង​​ធ្វើ​ការ​កំណែ​ប្រែ​លើ​ផលិតផល​របស់​ខ្លួន គ្រប់​​លំដាប់​តម្លៃ៕ ​​​

ចុចអាន ៖ DJI ​ប្រកាស​ចេញ​ជើង​ទម្រ​ថ្មី Osmo Mobile 3 តម្លៃ ១២០ ដុល្លារ

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់