• 2019-08-15 02:20:22
  • ផលិតផលថ្មី

ចេញរាងឡាន Bugatti តម្លៃ ៨,៩ លានដុល្លារ អាចស្ទុះដល់ ១០០ គ.ម/ម៉ក្នុងពេល ២,៤ វិនាទី

  • 2019-08-15 02:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបរាង​របស់​រថយន្ត​ Bugatti ម៉ូដែល​ថ្មី​​មាន​ឈ្មោះ​ថា​​ Centodieci ដែល​រំពឹង​ថា​បង្ហាញ​​មុខ​ក្នុង​កម្មវិធី Pebble Beach នា​ចុង​សប្ដាហ៍​នេះ បាន​​លេច​ចេញ​នៅ​លើ​អ៊ីនធឺណិត។

តាម​រយៈ​រូបភាព​បាន​បង្ហាញ​ថា​រថយន្ត​ Bugatti ម៉ូដែល​ថ្មី​នេះ គឺ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា​ម៉ូដែល Chiron ដែរ ប៉ុន្តែ​រូបរាង​របស់​វា​គឺ​យក​លំនាំ​តាម​រថយន្ត​ Bugatti EB110 Super Sport ដែល​ចេញ​តាំង​ពី​ឆ្នាំ ១៩៩២ មក​ម្ល៉េះ។

ការ​ចុះ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​រថយន្ត​ Centodieci នឹង​មាន​ផលិត​ត្រឹម​ ១០ គ្រឿង​ប៉ុណ្ណោះ ជា​មួយ​តម្លៃ​មួយ​គ្រឿងៗ​ចាប់​ពី​ប្រមាណ ៨,៩ លាន​ដុល្លារ។ ដោយ​សារ​វា​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​របស់​ Chiron មាន​ន័យ​ថា​វា​អាច​បំពាក់​ម៉ាស៊ីន Quad-Turbocharged ចំណុះ ៨,០ លីត្រ ១៦ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​ ១៤៧៩ សេះ អាច​បង្កើន​សន្ទុះ​ពី ០ – ១០០ គ.ម/ម៉ ក្នុងពេល​​ប្រមាណ ២,៤ វិនាទី និង​ល្បឿន​អតិបរមា​ ៤២០ គ.ម/ម៉៕​

ចុចអាន ៖ ឡាន SUV កម្លាំងខ្លាំងដាច់គេក្នុងលោក តម្លៃចាប់ពី ២៩៥ ០០០ ដុល្លារ

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់