• 2019-08-15 01:25:38
  • ផលិតផលថ្មី

HTC រត់​ទៅ​ពឹង​ក្រុមហ៊ុន​ចិន​ផលិត​ស្មាតហ្វូន​ថ្មី វិល​រំអុក​ទីផ្សារ​ឥណ្ឌា​ម្តង​ទៀត

  • 2019-08-15 01:25:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ HTC ​បាន​ប្រកាស​ផ្សាយ​នូវ​ស្មាតហ្វូន​ធុន​កណ្តាល​ជំនាន់​ថ្មី ម៉ូឌែល Wildfire X ​ដែល​ជា​ការ​សហការ​ផលិត​ពី​ក្រុមហ៊ុន​ចិន InOne Smart Technology ​ជាមួយ​ការ​ផ្តល់​សិទ្ធ​ឲ្យ​យីហោ​នេះ​ក្នុង​ការ​ចែកចាយ​សម្រាប់​ទីផ្សារ​ឥណ្ឌា។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​តៃវ៉ាន់​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​ឥណ្ឌា ​ក្រោយ​ក្តោបក្តាប់​ចំណែក​ទីផ្សារ​រួម​បាន​មិន​ដល់ ១ ភាគរយ​ផង​នោះ។ ដោយ​ឡែក​ការ​ត្រលប់​ជា​ថ្មី HTC បាន​ពាំនាំ​ស្មាតហ្វូន​ប្រើ​អេក្រង់​រាង​ដំណក់​ទឹក ជាមួយ​តម្លៃ​ធូរ​ក្រោម ២០០ ដុល្លារ។

ម៉ូឌែល​នេះ​បំពាក់​អេក្រង់ ៦,២ អ៊ីញ HD+ ​ប្រើ​បន្ទះ​ឈីប Helio P22 SoC ដំណើរការ​លើ​ប្រព័ន្ធ Android Pie មាន​ជម្រើស​ពីរ​ប្រភេទ RAM 3GB/32GB ROM ​និង 4GB/128GB បន្ថែម​រន្ធ​ដោត​ microSD គាំទ្រ​ដល់​ទំហំ 256GB។

រាង​ដំណក់​ទឹក​បន្សល់​ទុក​ប្រើ​កាមេរ៉ា​មុខ អាច​ Selfie ក្នុង​ទំហំ 8MP ខណៈ​ខាង​ក្រោយ​បី​គ្រាប់​ទំហំ 12MP + 8MP (2x Optical Zoom) + 5MP Depth Sensor។ ចំពោះ​តម្លៃ HTC Wildfire X ​ដាក់​លក់​ចាប់​ពី ១៥៥ ដុល្លារ ឡើង​ដល់ ១៧៥ ដុល្លារ ​លើ​គេហទំព័រ Flipkart នា​ថ្ងៃ​ទី ២២ សីហា​ត​ទៅ៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់