• 2019-08-14 02:29:30
  • ព័ត៌មាន

PewDiePie ត្រូវគណនី YouTube ធំជាងគេប្ដឹង ដោយសារចេញបទចម្រៀងឌឺដង

  • 2019-08-14 02:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា YouTube PewDiePie និង​គណនី​​របស់​​ផលិតកម្ម​ឥណ្ឌា T-Series បាន​​សម្រួល​គ្នា​ស្ងាត់ៗ​លើ​រឿង​ក្ដី​ ដែល​បាន​កើត​ឡើង​រយៈពេល​ជា​ច្រើន​ខែ អំឡុង​ពេល​ដែល​គណនី​ទាំង​ពីរ​ប្រកួត​គ្នា​យក​តំណែង​ជា​គណនី​មាន Subscriber ច្រើន​ជាង​គេ។

គណនី T-Series បាន​ក្លាយ​ជា​គណនី​ធំ​ជាង​គេ​លើ YouTube កាល​ពី​ខែ​មីនា ដែល​អាច​ផ្ដួល​ PewDiePie ពី​តំណែង​កំពូល។ ពេល​នេះ T-Series មាន​ Subscriber ចំនួន ១០៨ លាន​នាក់ ខណៈ​ដែល​ PewDiePie មាន​ចំនួន ៩៩ លាន​នាក់។

ក្នុង​ការ​ប្រកួត​យក​តំណែង​កំពូល​នេះ គណនី PewDiePie បាន​បញ្ចេញ​វីដេអូ​ឌឺ​ដង​ចំនួន​ពីរ ដែល​វីដេអូ​ទី​មួយ​ចេញ​ផ្សាយ​កាល​ពី​ខែ​តុលា​ ឆ្នាំ ២០១៨ មាន​ចំណង​ជើង​ថា "Bitch Lasagna” ដែល​ក្នុង​នោះ​បាន​និយាយ​ប៉ះពាល់​ដល់​សាសនា​ហិណ្ឌូ​ដែល​​ប្រជាជន​ឥណ្ឌា​ប្រកាន់​ខ្ជាប់​ផង​ដែរ។

ក្រោយ​ពី T-Series នាំ​មុខ​បាន​សម្រេច​ គណនី​ PewDiePie បាន​បញ្ចេញ​វីដេអូ​ទី​ពីរ​ នៅ​ថ្ងៃ​ទី ៣១ ខែ​មីនា មាន​ចំណង​ជើង "Congratulations” ដែល​សាទរ​ដល់​គូ​ប្រជែង។ វីដេអូ​នេះ​បាន​និយាយ​អំពី​​វិធានការ​ច្បាប់​ដែល​ T-Series បាន​ធ្វើ​ដាក់ PewDiePie និង​មាន​បញ្ចូល​ការ​ឌឺ​ដង​ជា​ច្រើន​ទៀត។

T-Series បាន​ប្លុក​វីដេអូ​ទាំង​ ២ នៅ​ប្រទេស​ឥណ្ឌា​រយៈពេល​ ៨ ថ្ងៃ​ក្រោយ​វីដេអូ​ទី​ពីរ​ចេញ​ផ្សាយ ក្រោយ​ពី​ទទួល​បាន​សេចក្ដី​បង្គាប់​ពី​តុលាការ​កំពូល​​នា​ទីក្រុង​ដេលី ប្រទេស​ឥណ្ឌា។ ចៅក្រម​បាន​វិនិច្ឆ័យ​ថា​វីដេអូ​ទាំង​ពីរ មាន​ពោរ​ពេញ​ដោយ​ការ​ប្រមាថ និង រើស​អើង​ពូជសាសន៍។ នេះ​បើ​តាម​​ឯកសារ​តុលាការ​ មាន​កាល​បរិច្ឆេទ​ថ្ងៃ​ទី ៨ មេសា។

ប៉ុន្តែ​បើ​តាម​ឯកសារ​តុលាការ​មួយ​ទៀត​ដែល​មាន​កាល​បរិច្ឆេទ​ថ្ងៃ​ទី ១៥ កក្កដា គេ​ឃើញ​ថា​ភាគី​ទាំង​ពីរ​បាន​សម្រួល​គ្នា​លើ​រឿង​វីដេអូ​ឌឺ​ដង​នេះ ប៉ុន្តែ​មិន​បាន​ធ្វើ​ការ​ព្រមព្រៀង​អ្វី​នោះ​ទេ។ ទោះ​បី​មាន​ការ​សម្រួល​គ្នា​រួច​ហើយ​ក្ដី គិត​ត្រឹម​ថ្ងៃ​នេះ​វីដេអូ​ឌឺ​ដង​ទាំង​ពីរ នៅ​បន្ត​ប្លុក​នៅ​ឥណ្ឌា​ដដែល៕

ចុចអាន៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់