- 2019-08-13 08:05:27
- ព័ត៌មាន
ឆ្នាំងសាក ២៥W របស់ Note 10+ សាកលឿនជាង ៣០W របស់ OnePlus 7 Pro
- 2019-08-13 08:05:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំងសាក ២៥W របស់ Note 10+ សាកលឿនជាង ៣០W របស់ OnePlus 7 Pro
ចន្លោះមិនឃើញ
Galaxy Note 10 និង Note 10+ ភ្ជាប់មកជាមួយឆ្នាំងសាក ២៥ W ដែលមានល្បឿនលឿនជាងទូរសព្ទដទៃទៀតរបស់ Samsung។ ប៉ុន្តែអ្វីដែលពិសេសនោះគឺ Note 10+ អនុញ្ញាតឲ្យអ្នកសាកបានទៅដល់ ៤៥ W បើឆ្នាំងសាករបស់អ្នកមានបច្ចេកវិទ្យានេះ។
យោងតាម Ice Universe បានបង្ហាញថា បន្ទាប់ពីការធ្វើតេស្ដកម្លាំងសាក ២៥W នៅលើ Note 10+ រួចមក បានឲ្យដឹងថាវាចំណាយត្រឹមតែ ១ ម៉ោង ៥ នាទីប៉ុណ្ណោះដើម្បីសាកឲ្យពេញ។ ល្បឿននៃការសាកនេះគឺពិតជាលឿនខ្លាំងជាង Note 9 (១៥W) ជិត១ ម៉ោង និងលឿនជាង OnePlus 7 Pro ដែលប្រើឆ្នាំងសាកកម្លាំង ៣០W និងទំហំថ្មតូចជាងត្រឹមតែ ៤០០០ mAh ប្រហែល ២០ នាទី។
គួរបញ្ជាក់ផងដែរ ការធ្វើតេស្ដល្បឿនសាកនេះគឺប្រើប្រាស់ត្រឹមតែឆ្នាំងសាក ២៥Wប៉ុណ្ណោះមិនទាន់ប្រើប្រាស់ ៤៥W ដែលនឹងមានល្បឿនលឿនជាងនេះទៅទៀត៕