• 2019-08-13 02:29:19
  • ផលិតផលថ្មី

ឡាន SUV កម្លាំងខ្លាំងដាច់គេក្នុងលោក តម្លៃចាប់ពី ២៩៥ ០០០ ដុល្លារ

  • 2019-08-13 02:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​ Rezvani បាន​បង្ហាញ​ចេញ​មុខ​មាត់​ពិត និង​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​ម៉ូដែល Tank ស៊េរី​ឆ្នាំ ២០២០ ដែល​អាច​ផ្ដល់​កម្លាំង​ខ្លាំង រហូត​ដល់​ក្រុមហ៊ុន​អះអាង​ថា​ជា​រថយន្ត SUV កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក។

រថយន្ត​ Tank ស៊េរី​ថ្មី នឹង​បង្ហាញ​មុខ​មាត់​​ដល់​សាធារណជន​ជា​លើក​ដំបូង​នៅ​កម្មវិធី Monterey Car Week នា​ថ្ងៃ​ទី ១៦ ខែ​សីហា ដោយ​វា​មាន​ចែក​ចេញ​ជា​ ៣ ​ប្រភេទ។ ប្រភេទ​ធូរ​ជាង​គេ​មាន​តម្លៃ ១៥៥ ០០០ ដុល្លារ ប្រើ​ម៉ាស៊ីន​កម្លាំង ២៨៥ សេះ ចំណុះ ៣,៦ លីត្រ ៦ ស៊ីឡាំង ប៉ុន្តែ​វា​ក៏​​មាន​ជម្រើស​ម៉ាស៊ីន ៥០០ សេះ ចំណុះ ៦,៤ លីត្រ ៨ ស៊ីឡាំង ឬ ម៉ាស៊ីន​ម៉ាស៊ូត​ ២៨៥ សេះ ចំណុះ ៣,០ លីត្រ​ផង​ដែរ។

ពីរ​ប្រភេទ​ទៀត​គឺ​បំពាក់​ម៉ាស៊ីន Dodge Demon ចំណុះ ៦,២ លីត្រ ៨ ស៊ីឡាំង ដែល​អាច​បង្កើត​កម្លាំង​បាន​ដល់ ១០០០ សេះ ជា​មួយ​តម្លៃ​ចាប់​ពី ២៩៥ ០០០ ដុល្លារ សម្រាប់​ប្រភេទ Tank Military Edition និង​ចាប់​ពី ៣៤៩ ០០០ ដុល្លារ សម្រាប់​ប្រភេទ Tank X។

សម្រាប់​ប្រភេទ Tank Military Edition សក្ដិសម​ជា​រថយន្ត​មួយ​សម្រាប់​ថ្ងៃ​អវសាន​ពិភពលោក​ ដោយ​វា​មាន​បំពាក់​ដោយ​កាមេរ៉ា​សម្រាប់​មើល​យប់, អាច​ការពារ​គ្រាប់​កាំភ្លើង, កង់​ដែល​អាច​បើក​ទៅ​មុខ​ទោះ​បី​ធ្លាយ, ផ្នែក​ខាង​ក្រោម​អាច​ទ្រាំទ្រ​នឹង​ការ​បំផ្ទុះ, ការពារ​នឹង​វិទ្យុសកម្ម, ធុង​ប្រេង​ដែល​​មិន​ចេះ​ធ្លុះ, បូម​​សមត្ថភាព​ខ្លាំង និង​មាន​​ឧបករណ៍​សង្គ្រោះ​បន្ទាន់​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់