• 2019-08-12 10:38:25
  • ផលិតផលថ្មី

Mazda ប្រកាស​ចេញ​លក់​រថយន្ត​ស៊េរី ២០២០ ម្ដងពីរម៉ូដែលនៅកម្ពុជាជាមួយប្រ៉ូម៉ូសិនមាសដ៏អស្ចារ្យ

  • 2019-08-12 10:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ៩ ខែ​សីហា កន្លង​ទៅ​នេះ​ក្រុមហ៊ុន HGB Group ដែល​នាំ​ចូល​ផ្ដាច់​មុខ​នូវ​រថយន្ត Mazda បាន​ប្រារព្ធ​កម្មវិធី​ធំ​មួយ ដើម្បី​ប្រកាស​ចេញ​រថយន្ត​ស៊េរី​ឆ្នាំ ២០២០ ចំនួន​ពីរ​ម៉ូដែល​គឺ The All New Mazda 3 ជំនាន់​ទី ៧ និង Mazda BT-50 Thunder ដែល​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវ​កិត្តយស។

Mazda3

The All New Mazda 3 ជំនាន់ទី ៧ ស៊េរី​ឆ្នាំ ២០២០ បាន​កែ​ប្រែ​រូបរាង និង​មុខមាត់​ថ្មី​ទាំងស្រុង កាន់​តែ​ទំនើប ទាក់​ទាញ ​ស៊ីវិល័យ​ និង​ជា​ប្រភេទ​រថយន្ត​លំដាប់ Premium តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​រូបរាង ភាព​ទំនើប​នៃ​គំនិត​រចនាបថ និង បច្ចេកវិទ្យា​​ទំនើប​ៗ​ដើម្បី​បង្កើន​នូវ​សុវត្ថិភាព​រថយន្ត ។ ផ្នែក​ប៉ាណា​ខាង​មុខ​មាន​លក្ខណៈ​ជា​សំណាញ់ រឹងមាំ ស្រស់​ស្អាត អម​ជា​មួយ​កាង​ដ៏​លេច​ធ្លោ និង អំពូល​ភ្លើង​​អូតូ LED (Adaptive LED Headlight) និង ​ភ្លើង​រត់​បំភ្លឺ​ផ្លូវ​ពេល​ថ្ងែ Day Running LED light។

The All New Mazda 3 ជំនាន់​ទី ៧ រូបរាង​ថ្មី​ដែល​លក់​នៅ​ប្រទេស​កម្ពុជា​ជា​ប្រភេទ Full Option មាន​ម៉ាស៊ីន​សាំង​ចំណុះ ១,៥ លីត្រ Skyactiv engine មាន​ស៊ីឡាំង ចំនួន ៤ ភ្ជាប់​ជាមួយ​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ ៦ លេខ​អូតូ​និង​៦​លេខដែ ហើយ​ផលិត​និង​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​ផ្ទាល់។ រថយន្ត​នេះ​បាន​បំពាក់​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មី GVS plus ​ដើម្បី​​បង្កើន​លំនឹង​ លើស​ពី​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេងៗ​ទៀត​ប្រព័ន្ធsmart city brake support ប្រព័ន្ធLand Keep Assist, Land departure warning system, Driver Attention Alert ប្រព័ន្ធ Electric Parking Brake with Auto hold បូក​រួម​ពោង​សុវត្ថិភាព​ចំនួន​ ៧ កាមេរ៉ា​សុវត្ថិភាព​៣៦០ ដឺក្រេ អាច​មើល​ជុំវិញ​រថយន្ត​ទាំង​មូល។

The All New Mazda 3 ជំនាន់ទី ៧ ក៏​មាន​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន ដោយ​បំពាក់​នូវ​ប្រពន្ធ័​ប្រើប្រាស់​ដូច​ជា Smart Key, Sensor មុខ​ក្រោយ​ជំនួយ​ដល់​ការ​ចូល​ចត, ផ្លិត​ទឹក​មាន Sensor នឹង​ដំណើរ​ការ​ស្វ័យប្រវត្តិ​ទៅ​តាម​ការ​កំណត់, កៅអី​អង្គុយ​អ្នក​បើកបរ​មាន​ប៊ូតុង​អាច​សារ៉េ​បាន ៧ បែប និង​អាច​​ជ្រើស​​រើស​កំណត់​កៅអី​ដល់​ទៅ​ ៤ ​នាក់ មានMazda Connectivity, Car Play/Android Auto ជា​មួយSpeaker Bose ចំនួន ១២គ្រាប់ ដែល​ផ្ដល់​នូវ​សំឡេង​ពីរោះ​រណ្ដំ និង​ចំណុច​ទំនើប​ៗ​ជា​ច្រើន​ទៀត។

ចំណែក BT-50 Thunder ស៊េរី​ឆ្នាំ ២០២០ ដែល​ជា​ប្រភេទ Pick Up មាន​លក់​នៅ​កម្ពុជា​ជាមួយ​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,២ លីត្រ មាន​ចំនួន​ ៥ ស៊ីឡាំង ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦ លេខ​អូតូ​និង​៦ លេខ​ដៃ​ និង​ប្រព័ន្ធ​កាពីតាស​វិល​កង់​ទាំង​ ៤។

បច្ចេកវិទ្យា​ផ្ដល់​សុវត្ថិភាព​លើ​ BT-50 Thunder ស៊េរី​ចុង​ក្រោយ​Full Option នេះ មាន​ការ​ផ្លាស់​ប្តូរ​ប៉ាណា​ខាង​មុខ​ថ្មី មាន​បំពាក់ DVD Touch Screen កាមេរ៉ា​​មើល​ក្រោយ សញ្ញា​ប្រាប់​ដំណឹង​ខាង​ក្រោយ កាង Sport Bar ក៏​ស្រស់​ស្អាត ការ​រចនា​តែម​ថ្មី និង​ប្រព័ន្ធ​សុវត្ថិភាព​ដូច​ជា​ហ្វ្រាំង ABS និង EBD, ប្រព័ន្ធ​ទប់​លំនឹង TCS, ប្រព័ន្ធ​រក្សា​លំនឹង DSC, កម្មវិធី​រក្សា​លំនឹង​អេឡិចត្រូនិក ESP, ប្រព័ន្ធ​ជាន់​ហ្វ្រាំង​បន្ទាន់ EBA, ប្រព័ន្ធ LAC, ប្រព័ន្ធ TSM, ប្រព័ន្ធ ROM, ប្រព័ន្ធ​ជំនួយ​ការ​ឡើង​ចំណោត (HLA) និង​ចុះ​ចំណោត HDC, ពោង​សុវត្ថិភាព​សម្រាប់​អ្នក​បើកបរ​និង​អ្នក​ដំណើរ និង​ប្រព័ន្ធ Keyless Entry ចូល​ក្នុង​រថយន្ត​ដោយ​មិន​បាច់​ដោះ​សោ។

ក្រៅ​ពី​នេះ​រថយន្ត BT-50 Thunder ស៊េរី​ឆ្នាំ ២០២០ ក៏​មាន​នូវ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ពីរ​តំបន់​ចែក​ដាច់​គ្នា, បង្អួច​កញ្ចក់​បិទ/បើក​ដោយ​អេឡិចត្រូនិក, មាន​ប្រើ​សារធាតុ​ស្បែក​ស្រោប​លើ​កៅអី, មាន​រន្ធ USB និង​អាច​បញ្ជា​មុខងារ​មួយ​ចំនួន​ដោយ​ប្រើ​សំឡេង រួម​ទាំង​ចំណុច​ពិសេសៗ​ច្រើន​ទៀត។

ហើយ​នៅ​ពេល​ចុង​បញ្ចប់​នៃ​កម្មវិធី​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​ប្រកាស​ប្រូម៉ូសិន​ដ៏​មហា​អស្ចារ្យ​មួយ​នោះ​គឺ “ប្រ៉ូម៉ូសិន​មាស​ ១២ គីឡូ” ជា​មួយ​នឹង​តម្លៃ​ពិសេស​របស់​រថយន្ត Mazda BT-50 Thunder ត្រឹម​តែ ៣៥ ៩៩៩ និង​តម្លៃ ៤០ ៩៩៩ ដុល្លារ​តែ​ប៉ុណ្ណោះ។

សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទាក់ទង​ទៅ៖

  • ផ្ទះលេខ ៣៧៩ មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ លេខ​ទូរសព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678។

  • ផ្ទះ​លេខ ៧៥៧ មហាវិថី​ព្រះមុនីវង្ស បឹងត្របែក ខណ្ឌ​ចំការ​មន ភ្នំពេញ លេខទូរសព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬ​ចូល​ទៅ​ផេក​ហ្វេស​ប៊ុក Mazda Cambodia៕

អត្ថបទ៖ សុខហេង

មតិយោបល់