• 2019-08-07 02:14:53
  • ព័ត៌មាន

Notebook Gaming ​មាន​ល្បឿន​អេក្រង់ ១៤៤Hz ដាក់​លក់​ធូរ​ថ្លៃ​ក្រោម ១ ពាន់​ដុល្លារ

  • 2019-08-07 02:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ Notebook Gaming ម៉ូឌែល Acer Predator Helios 300 សេរ៊ី​ឆ្នាំ ២០១៨ បាន​ដាក់​លក់​លើ​គេហទំព័រ Amazon ត្រឹម​តម្លៃ​ប្រមាណ ១ ០០០ ដុល្លារ​តែ​ប៉ុណ្ណោះ។ ចំណុច​ខ្លាំង​នៃ​កុំព្យូទ័រ​យួរដៃ​សម្រាប់​ Gamer មួយ​នេះ គឺ​មាន​ល្បឿន​ដំណើរការ​អេក្រង់​រត់​បាន​ដល់ ១៤៤Hz ដែល​តម្លៃ​ត្រឹម ១ ពាន់​ដុល្លារ ពិត​ជា​ពិបាក​រក​នៅ​លើ​ទីផ្សារ។

Acer Predator Helios 300 ​បំពាក់​នូវ​អង្គ​គណនា​ប្រភេទ Intel Core i7-8750H (6 cores/12 threads) ​មាន​ក្រាហ្វិក​កាត Nvidia GeForce GTX 1060 6GB DDR4 ​ជាមួយ​អង្គ​ផ្ទុក SSD 256GB Nvme។ ផ្នែក​អេក្រង់​មាន​ទំហំ​ធំ​ ១៥,៦ អ៊ីញ កម្រិត Full HD IPS ​ជាមួយ​ល្បឿន Refresh rate 144Hz។ ត្បិត​កាត​ក្រាហ្វិក​ជំនាន់​ចាស់ ប៉ុន្តែ​ល្បឿន​ដំណើរការ​អេក្រង់​ប៉ុណ្ណេះ ក៏​នៅ​តែ​អាច​រត់​ហ្គេម​បាន​យ៉ាង​រលូន ហើយ​ចាយ​លុយ​អស់​ត្រឹម ១ ពាន់​ដុល្លារ​ប៉ុណ្ណោះ៕

សម្រាប់​ផ្នែក​រន្ធ​ដោត​មាន USB 3.1 Type -C ចំនួន ១, USB 2.0 Type-A ចំនួន ២, HDMI 2.0, រន្ធ​ដោត Ethernet, SD Card​ ជាមួយ​នឹង​រន្ធ Microphone។ ព័ត៌មាន​លម្អិត​អ្នក​អាច​ឆែក​មើល​បាន​លើ​គេហទំព័រ Amazon ឬ​ចុច​ត្រង់​ Link នេះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់