• 2019-08-02 09:35:40
  • ព័ត៌មាន

សួរអីឆ្លើយហ្នឹង! ជួប​ជា​មួយ YouTuber និង Vlogger ល្បីៗនៅកម្ពុជា ឆាប់ៗនេះ

  • 2019-08-02 09:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"សួរអីឆ្លើយហ្នឹង" ជា​កម្មវិធី​ថ្មី​មួយ​ដែល Sabay បាន​បង្កើត​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី YouTuber និង Vlogger នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​ចែក​រំលែក​បទពិសោធន៍ពី​ការ​ធ្វើ​វិដេអូ ឆ្លើយ​សំនួរប្លែកៗ និង​លេង​ហ្គេង​កម្សាន្ត សប្បាយៗ ជា​មួយនិងពិធីកររូបស្រស់ DuKu។

និយាយពី YouTuber និង Vlogger គ្រប់គ្នាប្រាកដ​ជាស្គាល់ លេច​មុខ​ក្នុង​បណ្ដាញ​សង្គម​ជា​ច្រើន​ជា​មួយ​វីដេអូ​ចំណេះ​ដឹង កម្សាន្ត លេង​ហ្គេម និង​ចែករំលែក​បទពិសោធន៍ គួប​ផ្សំ​ជា​មួយ​ពាក្យ​សម្ដី រូប​រាង​សង្ហារៗ បាន​ធ្វើ​ធ្វើ​ឲ្យពួកគេមាន​អ្នក​តាម​ដាន​ទស្សនា និង​ចុច Subscriber ជា​ច្រើន​ក្នុង​គណនី YouTube, Facebook និង Instagram ផ្ទាល់​ខ្លួន៕

"សួរអីឆ្លើយហ្នឹង" Teaser ជួបគ្នាឆាប់ៗនេះ

អត្ថបទ៖ ម៉េងងី

មតិយោបល់