• 2019-08-02 07:20:02
  • ព័ត៌មាន

Lenovo ផ្តល់សិទ្ធចែកចាយផ្តាច់មុខ ឲ្យក្រុមហ៊ុនមួយនៅខ្មែរមានបទពិសោធន៍លើស ២០ ឆ្នាំ

  • 2019-08-02 07:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ ​Lenovo​™​ ​បាន​តែងតាំង​ ក្រុមហ៊ុន​ ​គីម​ ​ហេង​ ​កុំព្យូទ័រ​ ​សេន​ធឺ​ ​ជា​អ្នក​ចែកចាយ​ពេញ​សិទ្ធិ​ ​និង​ជា​អ្នកផ្ដល់​សេវា​នៅក្នុង​ប្រទេស​កម្ពុជា​។​ នេះគឺ​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ​ក្រុមហ៊ុន​ ​គីម​ ​ហេង​ ​កុំព្យូទ័រ​ ​សេន​ធឺ​ ​ទទួលខុសត្រូវ​ក្នុង​ការ​ផ្ដល់​ឯកទេស​ ​ការធានា​ ​និង​ការគ្រប់គ្រង​ប្រតិបត្តិ​ការ​កុំព្យូទ័រ​ ​និង​ឧបករណ៍​ឆ្លាតវៃ​ក្នុង​ប្រទេស​កម្ពុជា​។​

ពិធីតែងតាំងក្រុមហ៊ុន​ ​គីម​ ​ហេង​ ​កុំព្យូទ័រ​ ​សេន​ធឺ ​ជា​អ្នក​ចែកចាយ​ពេញ​សិទ្ធិ​ ​និង​ជា​អ្នកផ្ដល់​សេវា​នៅក្នុង​ប្រទេស​កម្ពុជា​

​លោក​ ​Roy​ ​Ng​ ​ដែល​ជា​ប្រធាន​ចាត់ការ​ទូទៅ​នៃ​បណ្ដាញ​ ​SMB​ ​Channel​ ​របស់​ក្រុមហ៊ុន​ ​Lenovo​ ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​បាន​មានប្រសាសន៍​ថា៖​ ​“​យើង​មាន​ក្ដី​សោមនស្ស​ ​សូម​ប្រកាស​ថា​ ​​ក្រុមហ៊ុន​ ​គីម​ ​ហេង​ ​កុំព្យូទ័រ​ ​សេន​ធឺ​ ​នឹង​ក្លាយជា​អ្នក​ចែកចាយ​ផ្លូវការ​របស់​យើង​នៅក្នុង​ប្រទេស​​កម្ពុជា​។​ ​​ក្រុមហ៊ុន​ ​គីម​ ​ហេង​ ​កុំព្យូទ័រ​ ​សេន​ធឺ​ ​មានបទពិសោធន៍​ខ្ពស់​នៅក្នុង​វិស័យ​នេះ​ ​និង​មាន​ចំណែក​ទីផ្សារ​ធំ​ដែល​អាច​ឱ្យ​យើង​ពង្រីក​បន្ថែម​នូវ​ប្រភេទ​ផលិតផល​ ​និង​សេវា​ដល់​អាជីវកម្ម​ដែល​ពង្រីក​ខ្លួន​ពីតូច​ទៅ​ធំ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។​"

ក្នុងនាម​ជា​ក្រុមហ៊ុន​កុំព្យូទ័រ​លំដាប់​លេខ​ ​១​ ​នៅលើពិភពលោក​ ​Lenovo​ ​ប្ដេជ្ញា​ពាំនាំ​នូវ​ជំនាន់​បច្ចេកវិទ្យា​កាន់តែ​ឆ្លាតវៃ​សម្រាប់​អ្នកប្រើ​ប្រាស់​ទាំងអស់​ ​ផ្ដល់​នូវ​សេវា​ពេញលេញ​ប្រកបដោយ​ទំនុកចិត្ត​ ​និង​នវានុវត្តន៍​ប្រសើរ​បំផុត​ដល់ដៃ​គូ​របស់​យើង​ ​ដើម្បី​ឱ្យ​យើង​អាច​ចូលរួម​កាន់តែ​សកម្ម​ជាមួយនឹង​អ្នកប្រើ​ប្រាស់​ជា​ក្រុមហ៊ុន​ធុរកិច្ច​នៅក្នុង​ដំណាក់កាល​នៃ​ការ​ធ្វើការ​អភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​នា​ពេល​បច្ចុប្បន្ន​។​ ​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​ភាពជា​ដៃគូ​របស់​យើង​នឹង​ក្លាយទៅជា​កម្លាំង​ជំរុញ​ដ៏​រឹងមាំ​សម្រាប់​ភាព​ជោគជ័យ​របស់​យើង​”​។​ ​

ពិធីតែងតាំងក្រុមហ៊ុន​ ​គីម​ ​ហេង​ ​កុំព្យូទ័រ​​សេន​ធឺ ​ជា​អ្នក​ចែកចាយ​ពេញ​សិទ្ធិ​ ​និង​ជា​អ្នកផ្ដល់​សេវា​នៅក្នុង​ប្រទេស​កម្ពុជា​

​លោក​ ​គីម​ ​ស៊ា​ក​ ​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​ ​គីម​ ​ហេង​ ​កុំព្យូទ័រ​ ​សេន​ធឺ​ ​បាន​មានប្រសាសន៍​ថា​ ​“​Lenovo​ ​គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា​អ្នកប្រើ​ប្រាស់​ ​ពាណិជ្ជកម្ម​ ​និង​សហគ្រាស​ ​ដែល​មាន​ផលិតផល​ជាច្រើន​ប្រភេទ​ ​ហើយ​មាន​ក្ដី​សោមនស្ស​យ៉ាង​ក្រៃលែង​ចំពោះ​ភាពជា​ដៃគូ​ថ្មីនេះ​។​

​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​បាន​ធ្វើ​ឱ្យ​តម្រូវការ​កុំព្យូទ័រ​ផ្នែក​ពាណិជ្ជកម្ម​មានការ​កើនឡើង​។​ ​យើង​ជឿជាក់​ថា​ ​ការ​ដាក់បញ្ចូល​គ្នា​នូវ​គំរូ​ចែកចាយ​របស់​យើង​ ​អ្នកជំនាញ​ដែល​មានការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ​ ​និង​មូលដ្ឋាន​អតិថិជន​ដ៏​រឹងមាំ​ទាំង​នៅក្នុង​វិស័យ​រដ្ឋ​ ​និង​ឯកជន​ ​នឹង​ផ្ដល់​នូវ​គុណសម្បត្តិ​ទៅដល់​​ក្រុមហ៊ុន​ ​Lenovo​”​។​ ​

​តាមរយៈ​ភាពជា​ដៃគូ​នេះ​ ​ក្រុមហ៊ុន​ ​Lenovo​ ​ប្ដេជ្ញា​ជួយ​បង្កើន​អាជីវកម្ម​របស់​ក្រុមហ៊ុន​ ​គីម​ ​ហេង​ ​​កុំព្យូទ័រ​ ​សេន​ធឺ​ ​តាមរយៈ​ការ​ពាំនាំ​មក​នូវ​នវានុវត្តន៍​ឈានមុខ​គេ​នៅក្នុង​វិស័យ​នេះ​ ​ដើម្បី​គាំទ្រ​​អតិថិជន​របស់​ខ្លួន​នៅក្នុង​សម័យ​នៃ​ការអភិវឌ្ឍន៍​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាតវៃ​។​ ​ដោយ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ ១៩៩៥។​

ក្រុមហ៊ុន​ ​គីម​ ​ហេង​ ​កុំព្យូទ័រ​ ​សេន​ធឺ​ ​គឺជា​អ្នក​ចែកចាយ​ឈានមុខ​គេ​ផ្នែក​ផលិតផល​ ​និង​សេវា​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​តាមរយៈ​បទពិសោធន៍​ខ្ពស់​ ​និង​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ក្រុមហ៊ុន​នៅក្នុង​ការ​ពាំនាំ​នូវ​ផលិតផល​ដែល​មាន​ភាព​ច្នៃប្រឌិត​ ​និង​ប្រកបដោយ​ទំនុកចិត្ត​ ​ព្រមទាំង​មានតម្លៃ​សមរម្យ​បំផុត​សម្រាប់​អតិថិជន​ក្រុម​ហ៊ុន​គីម​ ​ហេង​ ​កុំព្យូទ័រ​ ​សេន​ធឺ​ ​ទទួល​បាន​នូវ​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅក្នុង​ទីផ្សារ​។​

​Lenovo​ ​(​HKSE​:​ ​992​)​ ​(​ADR​:​ ​LNVGY​)​ ​គឺជា​ក្រុមហ៊ុន​ ​Fortune​ ​Global​ ​500​ ​ដែល​មាន​ទឹកប្រាក់​ ​៥០ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​មាន​បុគ្គលិក​ចំនួន​ ​៥៧,០០០​ ​នាក់​ ​និង​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​នៅក្នុង​ទីផ្សារ​ចំនួន​ ​១៨០​ ​នៅ​ជុំវិញ​ពិភពលោក​។​

​Lenovo ​ផ្ដោត​ទៅលើ​ចក្ខុវិស័យ​ច្បាស់លាស់​នៅក្នុង​ការ​ផ្ដល់​ជូន​​បច្ចេកវិទ្យា​ឆ្លាតវៃ​ជាងគេ​សម្រាប់​អតិថិជន​ទាំងអស់​ ​យើង​កំពុងធ្វើការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ផ្លាស់ប្ដូរ​ពិភពលោក​ដែល​បង្កើត​នូវ​សង្គម​ឌីជីថល​លក្ខ​ណៈ​បរិ​យា​ប័ន ​ប្រកបដោយ​ទំនុកចិត្ត​ ​និង​មាន​​ចីរភាព​។​

​តាមរយៈ​ការរចនា​ ​រៀបចំ​ ​និង​កសាង​ប្រភេទ​ឧបករណ៍​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លាតវៃ​យ៉ាង​ពេញលេញ​បំផុត​នៅក្នុង​ពិភពលោក​ ​យើង​ក៏​ជា​អ្នក​អភិវឌ្ឍន៍​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាតវៃ​ឈានមុខ​គេ​ផង​ដែរ​ដើម្បី​បង្កើត​បទពិសោធន៍​ ​និង​ឱកាស​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​អតិថិជន​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​។​

ចំណែក​ក្រុមហ៊ុន​ ​គីម​ ​ហេង​ ​កុំព្យូទ័រ​ ​សេន​ធឺ​ ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៩៥​ ​នៅ​ទីក្រុង​ភ្នំពេញ​ ប្រទេស​​កម្ពុជា​។​ ​គីម​ ​ហេង​ ​គឺជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​គ្រប់​ប្រភេទ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុងនាម​ជា​ក្រុមហ៊ុន​កុំព្យូទ័រ​ដែល​បាន​បង្កើត​ឡើង​ដំបូង​គេ​មួយ​នៅក្នុង​ប្រទេស​​កម្ពុជា​ ​ក្រុមហ៊ុន​ ​គីម​ ​ហេង​ ​ត្រូវ​បាន​រៀបចំឡើង​យ៉ាង​ល្អ​ប្រសើរ​ដើម្បី​ផ្ដល់​សេវា​ប្រកបដោយ​ភាព​ច្នៃប្រឌិសម្រាប់​ដោះស្រាយ​បញ្ហា​ស្មុគ​ស្មាញ​ផ្សេង​ៗ​នៅក្នុង​បរិយាកាស​បច្ចេកវិទ្យា​ដែល​មានការ​វិវត្ត​យ៉ាង​ខ្លាំងក្លា​។​ ​បទពិសោធន៍​ ​និង​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ក្រុមហ៊ុន​ ​គីម​ ​ហេង​ ​ក្នុង​ការ​ពាំនាំ​នូវ​ផលិតផល​ដែល​មាន​ភាព​ច្នៃប្រឌិត​ ​និង​ប្រកបដោយ​ទំនុកចិត្ត​ ​ព្រមទាំង​មានតម្លៃ​សមរម្យ​បំផុត​សម្រាប់​អតិថិជន​ ​ទទួល​បាន​នូវ​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅក្នុង​ទីផ្សារ​៕

  • ​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅ​កាន់​វេ​ប​សា​យត៍​ ​www.kimhengcenter.com.kh​

  • ​ដើម្បី​ស្វែងយល់​បន្ថែម​ ​សូម​ចូល​ទៅ​កាន់​វេ​ប​សា​យត៍​​ www.lenovo.com​/​th​/​th

  • ឬអាច​តាមដាន​តាមរយៈ​ ​​Facebook, LinkedIn​​,​ ​Twitter​,​ ​YouTube​,​ ​Instagram​,​ ​Weibo​ ​និង​ព័ត៌មាន​ថ្មី​ចុងក្រោយ​តាមរយៈ​ ​StoryHub​ ​របស់ lenovo៕

​ ​

អត្ថបទ៖ រក្សា

មតិយោបល់