• 2019-07-30 06:53:25
  • ព័ត៌មាន

Porsche រកឃើញ​រថយន្ត​មួយ​មូឌែល​​ លក់​ដាច់បំផុត

  • 2019-07-30 06:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ Porsche ​បាន​ប្រកាស​ចេញ​របាយការណ៍​ ពី​ចំនួន​ន​លក់​រថយន្ត​ទូទាំង​សាកលលោក​ ​គិត​ត្រឹម​ឆមាស ​១ ​​ឆ្នាំ ២០១៩ គឺ​បាន​ចំនួន​សរុប ១៣៣ ៤៨៤ ​កើន​ឡើង ២% ​បើ​ធៀប​នឹង​​ឆមាស ​១ ​​ឆ្នាំ ២០១៨។

Porsche Macan

​របាយការណ៍​ដដែល​បាន​បង្ហាញ​ ​ចំនួន​លក់​កើន​ឡើង ៣% ទៅ ៩% ​ពោល​គឺ​ ២,៤ ​លាន​ដុល្លារ​ទៅ​ដល់ ១៥ លាន​ដុល្លារ​។ ​ក្រុមហ៊ុន​ដដែល​នេះ ​ក៏​មិន​លាក់​លៀម​ដែរ​ សូម្បី​តែ​ចំនួន​បុគ្គលិក​ក៏កើន​ឡើង​ជាង​មុន ៥% ផង​ដែរ(៣៣ ៨៣៩ ​នាក់​ទូទាំង​ពិភពលោក​)។ ​

​លោក​ Oliver Blume ​ជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ប្រចាំ​នៅ​ក្រុមហ៊ុន Porsche ​បាន​និយាយ​ថា "​លទ្ធផល​ពាក់កណ្ដាល​ឆ្នាំ​នេះ ​ជា​សមិទ្ធផល​របស់​បុគ្គលិក​យើង​ទាំង​អស់​គ្នា។ ​ជាពិសេស​គឺ​ការ​ខិត​ខំ​រចនារូបរាង​ផលិតផល​ទាក់ទាញ និង​ការ​បម្រើ​សេវាកម្ម​អតិថិជន​បានល្អឥតខ្ចោះផង​ដែរ។”

Oliver Blume

​ចំពោះ​ម៉ូឌែល​ថ្មីៗ​ចុង​ក្រោយ​ដែល​រចនា​រូប​រាង​គួរ​ឲ្យ​ទាក់​ទាញ​​របស់​ Porsche ​មាន​ដូច​ជា Porsche 911, Porsche 911 Cabriolet, Cayenne Coupe, 911 Speedster, Porsche 935, Porsche 718 Spyder និង Porsche GT4 ​ជាដើម។

​សម្រាប់​ម៉ូឌែល​លក់​ដាច់​បំផុត​របស់ Porsche គឺ​នៅ​តែ​មិន​ទាន់​មានម៉ូឌែណា​អាច​ប្រជែង​ Macan ​បាន​នៅ​ឡើយ​ទេ​ ​ពោល​គឺ លក់​បាន​ ៤៧ ៣៦៧ គ្រឿង​។ ចំណែក Cayenne ​ក៏​មិន​ណយ​ដែរ​គឺ ៤១ ៧២៥​ គ្រឿង​(កើន​ឡើង ៤៥% ​ធៀប​នឹង​ឆ្នាំ​ចាស់)៕

អត្ថបទទាក់ទង៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ រក្សា

មតិយោបល់