• 2019-07-26 06:07:20
  • ព័ត៌មាន

កូន AC ​ខ្នាត​តូច​ដាក់​តាម​ក​អាវ​របស់ Sony ចង់​ត្រជាក់​ឬ​ក្តៅ​ហៅ​បាន​តាម​ចិត្ត

  • 2019-07-26 06:07:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sony ​កន្លង​ទៅ​​បាន​ប្រកាស​ផ្សាយ​នូវ​ប្រភេទ​ឧបករណ៍​ម៉ាស៊ីន​ត្រជាក់ (AC) ខ្នាត​តូច សម្រាប់​ដាក់​តាម​ក​អាវ​ឲ្យ​ឈ្មោះ​ថា Reon Pocket

មាន​ទំហំ​តូច​វិមាត្រ​ខ្លួន ៥៤ x ២០ x ១១៦ ម.ម អម​ទម្ងន់​ស្រាល​ត្រឹម​ ៨៥ ក្រាម ជាមួយ​ថាមពល​ថ្ម​ប្រភេទ Lithium-ion អាច​ប្រើ​បាន​ពេញ​មួយ​ថ្ងៃ​ និង​ចាយ​ពេល​សាក​ត្រឹម​រយៈ​ពេល ២ ម៉ោង។

ចំណុច​ខ្លាំង​របស់​កូន AC ខ្នាត​តូច​មួយ​នេះ អាច​ប្រើប្រាស់​ជា​លក្ខណៈ​ Manual និង Auto លើ​ជម្រើស​សីតុណ្ហភាព​ក្តៅ​និង​ត្រជាក់ ជាមួយ​ការ​បញ្ជា​ចេញ​តាម​រយៈ​ស្មាតហ្វូន​ដំណើរការ​លើ​ប្រព័ន្ធ Android និង iOS។ អ្នក​ប្រើប្រាស់​អាច​កំណត់​ឲ្យ​សីតុណ្ហភាព​លើ​ស្បែក​របស់​អ្នក​ចុះ​មក​ត្រឹម ២៣ អង្សា​សេ​សម្រាប់​បែប​ត្រជាក់ និង​បែប​ក្តៅ​ឡើង​ ៨ អង្សា​សេ​បន្ថែម។

ជា​ផលិតផល​ដាក់​គោលដៅ​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ស្លៀកពាក់​ឈុត​ធំៗ​និង​ថ្មើរ​ជើង​ច្រើន​ក្រោម​អាកាសធាតុ​ក្តៅ។ តាម​ការ​រំពឹង​ទុក​នឹង​មាន​ដាក់​លក់​ចាប់​ពី​ដើម​ឆ្នាំ ២០២០ ត​ទៅ ជាមួយ​តម្លៃ​ប្រមាណ ១៣០ ដុល្លារ/គ្រឿង

ទស្សនាវីដេអូខាងក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Zing | Slash Gear ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់