- 2019-07-25 01:12:59
- ព័ត៌មាន
កុំចេះតែហ៊ាន! កាមេរ៉ា Fujifilm អាចចាប់ស្លាកលេខរថយន្តក្នុងចម្ងាយ ១ គីឡូដី
- 2019-07-25 01:12:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចេះតែហ៊ាន! កាមេរ៉ា Fujifilm អាចចាប់ស្លាកលេខរថយន្តក្នុងចម្ងាយ ១ គីឡូដី
ចន្លោះមិនឃើញ
Fujifilm បានអភិវឌ្ឍនូវប្រភេទកាមេរ៉ាឈ្លបមើលកម្រិតឆ្ងាយម៉ូឌែល SX800 ដែលប្រើប្រាស់មុខងារ Optical Zoom កម្រិត 40x រចនាឡើងសម្រាប់ការការពារសុវត្ថិភាពសន្តិសុខនៅតាមព្រំដែនអន្តរជាតិនិងទីតាំងពាណិជ្ជកម្មធំៗ។
បំពាក់ដោយលេនប្រវែង ២០ ម.ម ទៅ ៨០០ ម.ម អាចប្រើប្រាស់ Digital Zoom កម្រិត ១.២៥x ដោយក្រុមហ៊ុន Fujifilm បានសង្កត់ធ្ងន់ថាប្រភេទកាមេរ៉ានេះអាចចាប់ស្លាកលេខរថយន្តក្នុងចម្ងាយ ១ គីឡូម៉ែត្រថែមទៀតផង។
ចំណុចខ្លាំងរបស់កាមេរ៉ា Fujifilm ធៀបនឹងស្លាកយីហោដទៃដែលធ្លាប់បានផលិតប្រភេទកាមេរ៉ាស្រដៀងគ្នានេះ គឺត្រង់ថាម៉ូឌែល SX800 មានល្បឿន Autofocus លឿនប្រើពេលត្រឹម ០,៣ វិនាទី មុខងារទប់លំនឹង និងប្រព័ន្ធ Image Processing ផលិតគុណភាពរូបឲ្យកាន់តែល្អ។ អ្វីដែលពិសេសសម្រាប់ការថតនៅពេលយប់ អាចដំឡើងកម្រិត ISO ដល់ ៨១៩ ២០០ ទៀតផងដែរ។
ប៉ុន្មានឈុតដែលបង្អួតក្នុងវីដេអូផ្សព្វផ្សាយ មានតាំងពីការចាប់យកទីតាំងរបស់មនុស្សនៅចម្ងាយ ១,៥ គីឡូម៉ែត្រ ក៏ដូចជាការផ្តិតយកទេសភាពនៃអគារ Tokyo Tower នៅចម្ងាយ ៣ គីឡូម៉ែត្រ និងសំខាន់បំផុតដូចបញ្ជាក់ខាងលើការចាប់យកស្លាកលេខរថយន្តនៅចម្ងាយ ១ គីឡូម៉ែត្រពីទីតាំងដែលឈរជើង។
ការដាក់លក់ Fujifilm SX800 នឹងប្រកាសចាប់ពីថ្ងៃទី ២៦ កក្កដាតទៅ ប៉ុន្តែចំពោះតម្លៃមិនទាន់មានការបង្ហើបប្រាប់នៅឡើយ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: