- 2019-07-24 08:13:37
- ព័ត៌មាន
Smart Farm Assistance ឧបករណ៍គ្រប់គ្រងប្រព័ន្ធទឹកសម្រាប់កសិករ តាមរយៈទូរសព្ទដៃ
- 2019-07-24 08:13:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Smart Farm Assistance ឧបករណ៍គ្រប់គ្រងប្រព័ន្ធទឹកសម្រាប់កសិករ តាមរយៈទូរសព្ទដៃ
ចន្លោះមិនឃើញ
ការស្រោចស្រពដំណាំ ជាបញ្ហាធំចម្បងមួយរបស់កសិករ ដោយសារពួកគាត់ត្រូវចំណាយពេលវេលា ថវិកា និងកម្លាំងពលកម្មដ៏ច្រើន។ បងស្រីកសិករម្នាក់ បានប្រាប់ឲ្យដឹងថា គាត់ត្រូវចំណាយពេល ពីរ ទៅបីម៉ោង ក្នុងការស្រោចដំណាំស្វាយរបស់គាត់មួយដង ដោយត្រូវចុះទៅបើកបិទទឹកដោយខ្លួនឯងផ្ទាល់។
ដោយមើលឃើញពីបញ្ហាទាំងនេះ ទើបឧបករណ៍ "ជំនួយការកសិកម្មដ៏ឆ្លាតវៃ ឬ Smart Farm Assistance" ត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងប្រព័ន្ធទឹកស្វ័យប្រវត្តិ ដែលអាចបញ្ជាតាមរយៈកម្មវិធីលើទូរសព្ទដៃ ជាមួយនឹងបច្ចេកវិទ្យា IOT។
Smart Farm Assistance មានមុខងារ ២យ៉ាង គឺ៖ ទី១ អាចបិទបើក ម៉ូទ័របូមទឹកដោយស្វ័យប្រវត្តិ និងទី២ បញ្ជាវ៉ានទឹកបិទបើក ដែលអាចកំនត់ពេលវេលា និងកម្រិតទឹកដ៏ត្រឹមត្រូវតាមការកំណត់។ ម្យ៉ាងវិញទៀត ឧបករណ៌នេះ ក៏ជួយសម្រួលដល់ម្ចាស់សួនច្បារ ឬអ្នកដាំដំណាំប្រភេទ Green House ទៅតាមគ្រប់តំបន់ ជាពិសេសនៅទីក្រុងភ្នំពេញ។
លើសពីនេះទៀត ប្រជាកសិករមិនចាំបាច់ចំណាយភ្លើងច្រើនសម្រាប់ការគ្រប់គ្រងឧបករណ៌ Smart Farm Assistance នោះទេ គឺឧបករណ៌នេះយើងអាចបំពាក់ជាមួយនឹងសូឡា Solar ដែលអាចជួយសន្សំសំចៃភ្លើងបានច្រើន។ ប្រជាកសិករក៏អាចបញ្ជាបិទបើកទៅតាមទីតាំងមួយៗ ឬ តាមជាជួរ ក្នុងការជួយសម្រួលដល់សម្ពាធទឹកផងដែរ។ ដូច្នេះរាល់មុខងាររបស់ឧបករណ៌ Smart Farm Assistance គឺជួយសម្រួលដល់ប្រជាកសិករ ម្ចាស់សួនច្បារ និងម្ចាស់ Green House កាត់បន្ថយទាំងពេលវេលា ទាំងថវិកា និងកម្លាំងពលកម្ម។
រីឯចំពោះគម្រោងទៅមុខទៀត Smart Farm Assistance នឹងមានបន្ថែមមុខងារមួយចំនួន ដូចជាវាស់សំណើមដី វាស់សីតុណ្ហភាព និងវាស់កម្រិត PH ដី។ ចំណែកក្នុងពេលថ្មីៗនេះ Smart Farm Assistance ក៏បានទទួលជ័យលាភីលេខមួយ លើគម្រោងនេះផងដែរ នៅក្នុងកម្មវិធីប្រកួតមួយឈ្មោះថា Techno Innovation Challenge Cambodia 2019៕