- 2019-07-22 04:14:10
- ព័ត៌មាន
ប្រព័ន្ធបញ្ជាកក់សេវាកម្មមគ្គុទេសក៍ “Guide Direk” របស់កូនខ្មែរ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការហើយ
- 2019-07-22 04:14:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រព័ន្ធបញ្ជាកក់សេវាកម្មមគ្គុទេសក៍ “Guide Direk” របស់កូនខ្មែរ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការហើយ
ចន្លោះមិនឃើញ
ប្រព័ន្ធបញ្ជាកក់សេវាកម្មមគ្គុទេសក៍ “Guide Direk” របស់យុវជនខ្មែរវ័យក្មេងពីររូបនៅក្នុងប្រទេសកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យដំណើរការហើយ កាលពីរសៀលថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារ Raffle Le Royal។
ពិធីសម្ពោធនោះ ធ្វើឡើងក្រោមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស្សូ រដ្ឋលេខាធិការ ទីប្រឹក្សាអមព្រះរាជខទ្ទកាល័យព្រះមហាក្សត្រ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឆឹង ស៊ីមន អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាគណៈអធិបតី និងលោក ខៀវ ធី ជាប្រធានសមាគមមគ្គុទេសក៍ខ្មែរអង្គរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនម៉ាតុងឯ.ក និង GuideDirek.com ត្រូវបានបង្កើតនៅឆ្នាំ២០១៩ ក្រោមការផ្ដួចផ្ដើមគំនិតរបស់យុវជនខ្មែរពីររូប គឺលោក ឃីម ម៉ាឡែន និង លោក លីម សេងតុង ដែលបានបញ្ចប់ការសិក្សាលើផ្នែកទេសចរណ៍ ហើយក៏ជាមគ្គុទេសក៍ទេសចរណ៍នៃប្រទេសកម្ពុជា។ បេសកកម្មរបស់ក្រុមហ៊ុន គឺការធ្វើសមាហរន្តកម្មបច្ចេកវិទ្យាពីកម្រិតមូលដ្ឋានឆ្ពោះទៅកម្រិតខ្ពស់ និងជឿនលឿននៃឧស្សាហកម្មទេសចរណ៍ និងទេសចរណ៍ឌីជីថល ស្របតាមទស្សនៈវិស័យគឺការរួមគ្នាជួយអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
ហេតុនេះហើយ ដំណោះស្រាយសង្គមដ៏ថ្មី និងដំបូងគេបង្អស់ “Guide Direk” ដែលជាប្រព័ន្ធបញ្ជាកក់ ONLINE មួយត្រូវបានបង្កើតឡើងដោយសហគ្រិនសង្គមដែលជាកូនខ្មែរយើងដើម្បីគាំទ្រ បង្កើនភាពងាយស្រួល និងជួយដោះស្រាយរាល់បញ្ហាមគ្គុទេសក៍កម្ពុជាបច្ចុប្បន្នដែលកើតមានឡើងនៅក្នុងសង្គមបច្ចុប្បន្ន។
ក្នុងការបើកប្រព័ន្ធទីផ្សារមគ្គុទេសកម្ពុជាឲ្យធំទូលាយដោយផ្តោតសំខាន់ទៅលើគោលជំហរ ៣ យ៉ាង។ ទី១ គឺការកាត់បន្ថយភាពក្រីក្រដោយស្វែររកទីផ្សារបន្ថែមសម្រាប់មគ្គុទេស។ ទី២ គឺការពង្រីកឱកាស និងទីផ្សារមគ្គុទេសក៍ឪ្យកាន់តែធំទូលាយ ដោយការស្វែងរកភ្ញៀវដោយផ្ទាល់តាមរយៈការទំនាក់ទំនងជាមួយភ្ញៀវដោយផ្ទាល់។ ទី៣ គឺការបង្កើតសមភាពជំនួញសេវាកម្មនៅក្នុងទីផ្សារទេសចរណ៍កម្ពុជា។
ការបង្ហាញខ្លួនរបស់ “Guide Direk” គឺបានធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណង ចង់ដើរលេងកំសាន្ត និងមកទស្សនាលើទឹកដីសុវណ្ណភូមិរបស់យើង មានភាពងាយស្រួលជាងមុន ប្រកបដោយភាពសំបូរបែប មានទំនុកចិត្តខ្ពស់ ភាពជឿជាក់ និងមានសុវត្ថិភាពបំផុតចំពោះខ្លួន ព្រមទាំងតម្លៃសមរម្យ។ លើសពីនេះទៅទៀត ស្របទៅតាមបដិវត្តន៍ឧស្សាហកម្ម 4.0 “Guide Direk” ដើរតួយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ វប្បធម៌ សម្បត្តិធម្មជាតិ ប្រវត្តិសាស្រ្តដ៏យូរអង្វែង របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។
ព័ត៌មានទាំងអស់អាចស្ថិតនៅក្នុងដៃរបស់អ្នកទាំងអស់គ្នាមែន ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ ប្រសិនបើយើងមិនបានមក ឃើញផ្ទាល់ និង មិនបានមកកំសាន្តនៅប្រទេសកម្ពុជា។ គោលដៅនិងបេសកកម្មរបស់យើងនឹងនាំមកនូវបទពិសោធន៍ទេសចរណ៍សម័យថ្មីជូនដល់ភ្ញៀវទេសចរជាតិនិងទេសចរអន្តរជាតិ។ ហើយក៏ប្រាប់ទៅកាន់ពិភពលោកថាប្រទេសកម្ពុជាមិនមែនមានត្រឹមតែអង្គរវត្ត នោះទេជាក់ស្តែងតាំងពីបុរាណមកយើងមានប្រពៃណីវប្បធម៌និងគោលដៅទេសចរណ៍ជាច្រើនទៀតដូចជារបាំបុរាណនិង ប្រពៃណី ឧបករណ៍ភ្លេងខ្មែរ តន្ត្រី អក្សរសាស្រ្ត និងសំលៀកបំពាក់បុរាណខ្មែរ ដូចជាអ្វីដែលក្រុមរបស់យើងកំពុងពាក់នៅក្នុងកម្មវិធីនេះ។
លោក អគ្គនាយក ឃីម ម៉ាឡែន បានមានប្រសាសន៍បន្ថែមទៀតថា “វាពិតជាចាំបាច់ណាស់ចំពោះភ្ញៀវទេសចរ ជាពិសេសគឺនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត។ ដឹងហើយថា ការធ្វើដំណើរទេសចរណ៍ម្ដងៗយើងត្រូវចំណាយពេលវេលា និងប្រាក់ច្រើនដូច្នេះគ្រប់គ្នាប្រាកដជាចង់បានសមនឹងអ្វីដែលគេរំពឹងទុកនិងទទួលបានអ្វីដែលថ្មីហើយប្លែក បែបនេះហើយទើបភ្ញៀវគួរតែមានមគ្គុទេសក៍សម្រាប់ណែនាំបង្ហាត់បង្ហាញអំពីចំណេះដឹងប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណីនានា ព្រមទាំងរៀបចំយកចិត្តទុកដាក់ចំពោះដំណើរកំសាន្តដល់ពួកគាត់ បានផ្លាស់ប្ដូរបរិយាកាសញុំាអាហារប្លែកៗ ការកំសាន្តផ្សេងៗ ទស្សនាប្រាសាទបុរាណនានា ដែលបង្កើតនូវអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបាន”។
ដូច្នេះហើយ ភ្ញៀវពុំចាំបាច់ទាល់តែស្វែងរកមគ្គុទេសក៍ តាមរយៈភ្នាក់ងារទេសចរណ៍ ឫសណ្ឋាគារនោះទេ ចាប់ពីពេលនេះទៅភ្ញៀវអាចកក់និងជ្រើសរើសមគ្គុទេសក៍ដោយខ្លួនឯងផ្ទាល់តាមការពេញចិត្តរបស់ខ្លួន ទទួលបានព័ត៌មានជាក់លាក់ពីមគ្គុទេសក៍ ផ្តល់សុវត្ថិភាព តំលៃសេវាទាប ពីមគ្គុទេសក៍ ទេសចរណ៍ជាតិយើង តាមរយៈProfile របស់ពួកគេច្រើនរយនាក់ នៅលើគេហទំព័រwww.guidedirek.com។
សម្រាប់មគ្គុទេសក៍កម្ពុជាយើងអាចបង្ហាញខ្លួនពួកគេទៅពិភពលោកតាមរយៈគេហទំព័រ Guidedirek.com នៅលើគេហទំព័រនេះមគ្គុទេសក៍អាចបញ្ចូលព័ត៌មានរបស់ពួកគេ រាល់សកម្មភាពដែលគេបានធ្វើ បទពិសោធន៏ ជំនាញរបស់គេរៀងខ្លួន រូបថត នៅលើគណនីផ្ទាល់ខ្លួន មគ្គុទេសក៍អាចកំណត់ថ្ងៃដែលខ្លួនទំនេរបានតាមចិត្ត ដើម្បីបង្ហាញដល់ភ្ញៀវអោយជ្រើសរើស ដូចនេះអ្វីដែលគេទទួលបានគឺ
ភ្ញៀវអាចទំនាក់ទំនងមកមគ្គុទេសក៍ដោយផ្ទាល់
កាលវិភាគអាចបត់បែនបាន
មគ្គុទេសក៍អាចកំណត់តម្លៃសេវាដោយខ្លួនឯងផ្ទាល់
សុវត្ថិភាព សេរីភាព និងភាពជឿជាក់ក្នុងការបំពេញកាងាររបស់ខ្លួន។
សរុបមកយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មគ្គុទេសក៍ទេសចរណ៍កម្ពុជាយើងទាំងអស់ដែលជាធនធានមនុស្សមួយមិនអាចខ្វះបានដែលជាអ្នកលើកតម្កើននិងផ្សព្វផ្សាយវប្បធម៌អរិយធម៌របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ដែលវិស័យទេសចរណ៍នេះជាអទិភាពទី៣សម្រាប់សេដ្ឋកិច្ចជាតិ។
សម្រាប់ព័ត៌មានបន្ថែមដែលទាក់ទងទៅនឹងសេវាកម្ម ហ្កាយ ឌែលរិក ឬប្រសិនបើលោកអ្នកចង់ផ្ញើសារ សេចក្តីជូនដំណឹង ឬ មធ្យោបាយទំនាក់ទំនងផ្សេងទៀត សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុន ម៉ាតុង ឯ.កតាមរយៈ កញ្ញា ហៃ សុចិន្តា ផ្នែករដ្ឋបាល លេខទូរសព្ទ +855 11 562 411 ឬអ៊ីមែល matonggroup@gmail.com / info@guidedirek.com៕