- 2019-07-16 07:59:07
- ផលិតផលថ្មី
អស់បារម្ភពីហានិភ័យលើ FortiGate Firewall
- 2019-07-16 07:59:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់បារម្ភពីហានិភ័យលើ FortiGate Firewall
ចន្លោះមិនឃើញ
បច្ចុប្បន្នបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍអាជីវកម្ម ប៉ុន្តែកត្តាហានិភ័យនៅតែជាកង្វល់សម្រាប់ម្ចាស់អាជីវកម្ម ទោះបីជាមាន FortiGate Firewall ក៏ដោយ។
ម្ចាស់អាជីវកម្មធ្លាប់តែបារម្ភពីការថែទាំប្រព័ន្ធសុវត្ថិភាព FortiGate Firewall ពីព្រោះ Firewall ដែលប្រព័ន្ធសំខាន់ក្នុងការគ្រប់គ្រងសុវត្ថិភាពទិន្នន័យនៃប្រតិបតិ្តការរបស់ក្រុមហ៊ុន និងជាប្រព័ន្ធការពារហានិភ័យផ្សេងៗពីបណ្ដាញអ៉ីនធឺណិតដូចជា Hacker, Antivirus, Antispam, Web controller…ដូចនេះ FortiGate Firewall ទាមទារអោយមានអ្នកជំនាញដើម្បីពិនិត្យ និងតាមដាន។
ជាមួយការមកដល់សម័យបច្ចេកវិទ្យាថ្មី ក្រុមហ៊ុនប្រសិទ្ធ សូលូសិន ដែលជាដៃគូថ្នាក់មាស Goal Partner របស់ Fortinet បាននាំមកនូវដំណោះស្រាយថ្មីគឺ Managed Service ដែលធ្វើការត្រួតពិនិត្យលើប្រព័ន្ធសុវត្ថិភាព ដោយមានបទពិសោធន៍ជាច្រើនឆ្នាំ ជាមួយនិងបុគ្កលិកជំនាញទៅលើប្រព័ន្ធសុវត្ថិភាព Fortinet ។
សេវាកម្ម Managed Service ពីក្រុមហ៊ុនប្រសិទ្ធ សូលូសិន លោកអ្នកមិនចាំបាច់ ទិញឧបករណ៍ Fortigate Firewall, Security Subscription, Renewal ប្រចាំឆ្នាំ និងលែងបារម្ភពី ការដំឡើង, ការថែទាំ ប្រព័ន្ធសុវត្ថិភាពលើ FortiGate Firewall ទៀតហើយ ដោយផ្ទេរការងារទាំងនេះអោយកុ្រមហ៊ុន ប្រសិទ្ធសូលូសិនវិញ ជាអ្នកទទួលខុសត្រូវជំនួសវិញ។
ហើយថ្មីៗនេះក្រុមហ៊ុន Proseth Solutions Co., Ltd ត្រូវបានទស្សនាវដ្ដី Enterprise Secirity Magazine ដែលជាទស្សនាវដ្ដីទាក់ទង និងបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពលើបណ្ដាញអ៉ីនធឺណិតលំដាប់ពិភពលោក ជ្រើសរើស និងចាត់ទុកជាដៃគូរមួយក្នុងចំណោមដៃគូរដែរល្អដាច់គេនៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Fortinet៕
Contact Us: