• 2019-07-15 09:39:20
  • ព័ត៌មាន

រកឃើញហើយ អ្នកទិញរថយន្ត Kia​ ឈ្នះមាសសុទ្ធ ១ គីឡូ

  • 2019-07-15 09:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​លក់​រថយន្ត​ ​Kia​ ​ដែល​នាំចូល​នឹង​ចែកចាយ​ដោយក្រុម​ហ៊ុន​ ​HGB​ ​Group​ ​Co​.​,​LTD​ ​បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​មាស​សុទ្ឋ​មួយ​គីឡូ​របស់​ខ្លួន​កាលពី​រាត្រី​ថ្ងៃទី​ ​១៣​ ​ខែ​ ​កក្កដា​ ​ឆ្នាំ​ ​២០១៩​ ​ដើម្បី​ជា​ការ​ឆ្លើយតប​ ​ទៅ​នឹង​សន្ទុះ​​នៃ​ការ​គាំទ្រ​ ​ពីសំណាក់​អតិថិជន​ដែល​បាន​ប្រើប្រាស់​ ​និង​ជឿជាក់​រថយន្ត​ ​Kia​ ​កន្លងមក​។​

​ក្នុង​ឱកាស​ចាប់​រង្វាន់​នេះ​ក្រុមហ៊ុន​បាន​ចាប់​រង្វាន់​មាស​សុទ្ឋ​ ​១​ ​គីឡូ​ ​៥តម្លឹង​ ​១តម្លឹង​ ​៥ជី​ ​និង​ ​១ជី​ ​ជាមួយគ្នា​នេះ​ដែរ​ ​អតិថិជន​ដែល​មាន​សំ​ណាង​ឈ្នះ​ង្វាន់​ធំ​មាស​សុទ្ឋ១គីឡូក្រាម​ ​ពី​ក្រុមហ៊ុន​លក់​រថយន្ត​ ​Kia​ ​នោះ​គឺ​បាន​ទៅលើ​អតិថិជន​ដែល​មាន​ឈ្មោះ​ ​លី​ ​ស្រីមុំ​ ​បាន​ជាវ​រថយន្ត​ប្រភេទ​ ​Kia​ ​Picanto​ ​ចំណែក​ឯ​អ្នកឈ្នះ​រង្វាន់​មាស​សុទ្ឋ​ ​៥តម្លឹង​ ​បាន​ទៅលើ​អតិថិជន​ឈ្មោះ​ ​យីម​ ​សំណាង​ ​ដែល​បាន​ជាវ​រថយន្ត​ ​KIA​ ​Grand​ ​Carnival​។​

សូម​បញ្ចាក់​ផង​ដែរ​ថា ​នេះ​ជា​លើកទីមួយ​ហើយ ដែល​ក្រុមហ៊ុន​លក់​រថយន្ត​ ​Kia​ ​បាន​ធ្វើការ​ចាប់​រង្វាន់​ជូន​ដល់​អតិថិជន​របស់​ខ្លួន​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ ក៏ដូចជា ​អរគុណ​សម្រាប់​ការ​គាំទ្រ​នូវ​ផលិតផល​ ​ព្រមទាំង​សេវាកម្ម​ ​នានា​របស់​ខ្លួន​ ​ក្នុង​នោះ​ផង​ដែរ​រាល់​អតិថិជន​ទាំងអស់​ ​ដែល​មិន​មានសំណាង​ឈ្នះ​រង្វាន់​ធំ​នោះ​ ​នឹង​ទទួល​បាន​នូវ​មាស​សុទ្ធ​ ​១ជី​ ​ពី​ក្រុមហ៊ុន​លក់​ផង​ដែរ​។​ ​

អ្នកឈ្នះ​រង្វាន់​មាស​សុទ្ឋ​ ​៥តម្លឹង​ ​បាន​ទៅលើ​អតិថិជន​ឈ្មោះ​ ​យីម​ ​សំណាង​

សូមទស្សនាវីដេអូខាងក្រោម៖

រង្វាន់ធំមាសសុទ្ធ ១ គីឡូ
រង្វាន់ធំមាសសុទ្ធ

សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​មកកាន់​ទូរសព្ទ​ ​095​ ​999​ ​799​ ​/​ ​095​ ​999​ ​191​ ​

-Website​:​ ​www.kiamotors.com.kh​

​-Facebook​:​ ​www.facebook.com​/​kiamotorsKH​ ​ ​

អត្ថបទ៖ រក្សា

មតិយោបល់