- 2019-07-12 03:27:43
- ព័ត៌មាន
រថយន្ត Pick-Up ៧ ម៉ូដែល ស៊េរី ២០១៩ ត្រូវចិត្តសម្រាប់ជិះខែភ្លៀង
- 2019-07-12 03:27:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Pick-Up ៧ ម៉ូដែល ស៊េរី ២០១៩ ត្រូវចិត្តសម្រាប់ជិះខែភ្លៀង
ចន្លោះមិនឃើញ
រថយន្ត Pick-Up ជាប្រភេទរថយន្តដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា ដោយសារតែជាប្រភេទរថយន្តភាពរឹងមាំ អាចធ្វើដំណើរបានច្រើនស្ថានភាពផ្លូវ និងអាចផ្ទុកឥវ៉ាន់បានច្រើនផងដែរ ជាប្រភេទរថយន្តមានឃ្លុបខាងក្រោយចំហ អាចដឹកសម្ភារៈនានា បានយ៉ាងច្រើន។
ខាងក្រោមនេះជារថយន្ត Pick-Up ៧ ម៉ូដែលដែលបានបង្ហាញខ្លួននៅលើទីផ្សារនៅឆ្នាំ ២០១៩ នេះ៖
១.Ford Ranger ស៊េរីឆ្នាំ ២០១៩
ឡាន Pick Up របស់ Ford សេរ៊ីថ្មីនេះ ចូលមកទីផ្សារកម្ពុជាដោយមាន ២ ជម្រើស គឺ Ford Ranger Wildtrak (Full Option) និង Ford Ranger XLT (Half Full Option)។ ក្រៅពីកែច្នៃទៅលើប្រព័ន្ធជើងក្រោមដើម្បីឲ្យកាន់តែរឹងមាំជាងមុន និងរចនារូបរាងខាងមុខថ្មីដោយប្ដូរប៉ាណា កាង ចង្កៀងមុខ ចង្កៀងពិលកាងហើយនោះ ក៏បានបំពាក់បច្ចេកវិទ្យាថ្មីៗមួយចំនួនដូចជា៖
Parallel Parking Assist៖ Ford Ranger ជាឡាន Pick Up ទី១ ដែលបំពាក់ប្រព័ន្ធជំនួយចូលចតស្វ័យប្រវត្តិ Passive Entry និង Passive Start៖ អាចចាក់សោ (Lock) និងបញ្ឆេះឡានដោយមិនបាច់ប្រើសោប្រព័ន្ធ SYNC 3៖
២.Isuzu ស៊េរីឆ្នាំ ២០១៩
Isuzu 1.9 Ddi Blue Power "លក្ខណៈពិសេសនៃគ្រឿងបរិក្ខារនិងសម្ភារៈបរិក្ខារដែលផ្តល់ភាពងាយស្រួលនឹងផ្តល់នូវបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះបំផុត។
ព័ត៌មានអំពីផលិតផលម៉ាស៊ីនរថយន្ត "Isuzu 1.9 និង 3.0 Ddi Blue Power" New! ម៉ាស៊ីន "Isuzu 1.9 Ddi Blue Power" មានការផ្លាស់ប្តូរម៉ាស៊ីន RZ4E-TC 1,900 cc ដែលមានសមត្ថភាពថាមពលអតិបរមា ១៥០ សេះក្នុងល្បឿន 3.600 rpm និងកម្លាំងបង្វិលអតិបរមា 350 Nm នៅ 1800-2600 rpm ។
Isuzu បានបង្កើតប្រព័ន្ធប្រអប់លេខថ្មីរបស់ខ្លួន ដើម្បីបំពេញបន្ថែមប្រភពថាមពលថ្មីរបស់ Isuzu ដែលត្រូវបានគេភ្ជាប់ទៅនឹងប្រព័ន្ធ ៦ លេខអូតូ ដែលបញ្ជូនថាមពលជាមួយនឹងប្រសិទ្ធភាពល្អបំផុតដោយសម្រេចបាននូវស្តង់ដារឧស្សាហកម្មថ្មីបើប្រៀបធៀបទៅនឹងជំនាន់មុនគឺ Isuzu 2.5 Ddi VGS TURBO ជាមួយកម្លាំងម៉ាស៊ីន 2,500cc ដែលត្រូវបានគេស្គាល់ពីកម្លាំងថាមពល ប្រព័ន្ធដំណើរការ និងការស៊ីប្រេងរបស់វាផងដែរ។
៣. Mitsubishi Triton ស៊េរីឆ្នាំ ២០១៩
Mitsubishi Triton ស៊េរី ២០១៩ ប្រភេទ Pick up ស៊េរីចុងក្រោយ ដំណើរការដោយមិនបាច់ប្រើសោ បំពាក់ចង្កៀង bi-LED ថ្មី វាបានភ្ជាប់មកនឹងពោងសុវត្ថិភាពចំនួន ៧ គឺនៅផ្នែកខាងមុខ , ផ្នែកចំហៀង និង មួយទៀតការពារជង្គង់អ្នកបើកបរ ឯទ្វាររថយន្តក៏មានប្រព័ន្ធសុវត្ថិភាពការពារក្មេងៗផងដែរគឺ Auto door relock system និងបានផ្លាស់ពីប្រអប់លេខអូតូ ៥ វគ្គ ប្ដូរមកប្រើប្រអប់លេខអូតូ ៦ វគ្គ។
ប៉ុង ២ (4WD) របស់ Tritonអាចឲ្យអ្នកជ្រើសរើសប្រភេទនៃការបើកបរ Off-road បានមានជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៥ លីត្រ Turbodiesel ទំហំ ៤ ស៊ីឡាំងបង្កើតកម្លាំងបាន ១០៧ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ MIVEC Turbodiesel ទំហំ ៤ ស៊ីឡាំងបង្កើតកម្លាំងបាន ១៧៩ សេះ។
ចំណែកការរត់ក្នុងរយៈចម្ងាយផ្លូវរបស់ Trition ប្រើម៉ាស៊ូតនេះគឺ ១០០ គីឡូម៉ែត្រស៊ី ៧ ទៅ ៨ លីត្រលើផ្លូវក្រៅក្រុង បើក្នុងក្រុង ១០០ គីឡូម៉ែត្រស៊ី ១០ ទៅ ១១ លីត្រ។
៤.Nissan Navara ស៊េរីថ្មីឆ្នាំ ២០១៩
រថយន្ត Nissan Navara សេរ៊ីថ្មី ឆ្នាំ ២០១៩ ប្រភេទ PREMIUM PLUS មានរូបរាងដូចនឹងម៉ូដែលចាស់ដែរ ប៉ុន្តែបានបញ្ចូលមុខងារ NISSAN Intelligent Mobility ព្រមទាំងមានពោង ៧ កាមេរ៉ាជុំវិញឡាន (៤គ្រាប់) និងកុងទ័ររចនាថ្មី។
ក្រៅពីមុខងារខាងលើ Navara សេរ៊ីថ្មី ក៏បំពាក់ចំណុចពិសេសជាច្រើនទៀតដូចជា៖
៥.Hilux Revo ស៊េរីឆ្នាំ ២០១៩
ងាកមកមើលរថយន្ត Hilux Revo ជំនាន់ថ្មីស៊េរីឆ្នាំ ២០១៩ ជាប្រភេទរថយន្ត Pick Up ដែលមានការអភិវឌ្ឍរូបរាងថ្មីសន្លាង Hilux Revo នេះដែលមាន ៣ ជម្រើសដូចជា Hilux Revo Standard, Hilux Revo Premium, និង Hilux Revo Rally ដែលបានផលិតឡើងសម្រាប់អបអរខួប ៥០ឆ្នាំនៃការវិវត្តន៍របស់ត្រកូលរថយន្ត Hilux Revo នេះ។
Hilux Revo Standardរ ចនាដោយចង្កៀង Halogen ជាមួយចង្កៀងកាត់អ័ព្ទ និងថាសកង់ទំហំ ១៧ អ៊ីញ។ ផ្នែកខាងក្នុងត្រូវបានបំពាក់នូវប្រព័ន្ធកម្សាន្ត DVD Touch Screen ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិ និងប្រព័ន្ធបង្ហាញពហុព័ត៌មាន MID ។
៦.Hilux Revo Premium ស៊េរីឆ្នាំ ២០១៩
ត្រូវបានរចនាឡើងជាមួយបច្ចេកវិទ្យាថ្មី ភ្ជាប់ជាមួយចង្កៀង LED Projector រំលេចដោយអំពូល Daytime Running Light មានភាពទាក់ទាញ។ ចំណែកផ្នែកខាងក្នុងត្រូវបានបំពាក់នូវប្រព័ន្ធកម្សាន្ត DVD Touch Screen ប្រព័ន្ធសោឆ្លាតវៃអាចបញ្ឆេះម៉ាស៊ីនដោយ ចុចប៊ូតុង Start/Stop គ្រប់គ្រងស៊ីតុណ្ហភាពស្វ័យប្រវត្តិ ប្រព័ន្ធគ្របគ្រង់ល្បឿន Cruise Control និងប្រព័ន្ធបង្ហាញពហុព័ត៌មាន MID ។
៧.Hilux Revo Rally ស៊េរីឆ្នាំ ២០១៩
ជាសមាជិកថ្មីរបស់រថយន្ត Hilux ដែលបានផលិតឡើងសម្រាប់គម្រប់ខួប ៥០ឆ្នាំជាមួយលក្ខណៈពិសេសប្លែក ដែលមានរំលេចដោយអក្សរ Rally។ ការរចនាកង់ថ្មីពណ៌ខ្មៅទំហំ ១៨ អ៊ីញ បែបស្ព័រ រួមជាមួយរបាំងកង់ពណ៌ខ្មៅ ដែលមើលទៅមានភាពទាក់ទាញ រឹងមាំ ធន់។
Hilux Revo ស៊េរីឆ្នាំ ២០១៩ ទាំង ៣ស៊េរីនេះ ក៏បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពសំខាន់ៗ ១១ ចំណុច៖
មិចដែរ រថយន្ត PIck Up ស៊េរីឆ្នាំ ២០១៩ ទាំង ៧ម៉ូដែលនេះត្រូវចិត្តមួយណាដែរ។
ចុចអានបន្ត៖