• 2019-07-10 09:29:58
  • ព័ត៌មាន

ជិត​ដល់​រដូវ​កាល​ Apple ​ទៀត​ហើយ​! ​នេះ​ជា​ផលិតផល​ដែល​ត្រៀម​នឹង​ប្រកាស

  • 2019-07-10 09:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ឆ្នាំ​ នៅ​ខែ​កញ្ញា​ ក្រុម​ហ៊ុន​ Apple តែង​តែ​ធ្វើ​កម្មវិធី​បង្ហាញ​នូវ​ផលិតផល​ថ្មីៗ​របស់​ខ្លួន​។ នៅ​ឆ្នាំ​នេះ​ក៏​មិន​ខុស​គ្នា​ដែរ​ ខាង​ក្រោម​ជា​ផលិតផល​ ដែល​Apple ត្រៀម​បង្ហាញ​៖​​

១. Apple Card

Apple Card គឺ​ជា​ប្រភេទ​កាត​អេឡិចត្រូនិក​ ដែល​មាន​ភាព​វៃ​ឆ្លាត​ ហើយ​អាច​ដឹង​ថា​ការ​ចាយ​វាយ​របស់​អ្នក​ ​ទៅ​លើ​អ្វី​ច្រើន​ជាង​គេ​។​ មិន​តែ​ប៉ុណ្ណោះ​ រាល់​ពេល​ដែល​អ្នក​ប្រើ​ប្រាស់​កាត​នេះ​ទៅ​ទិញ​អ្វី​មួយ​ អ្នក​នឹង​ទទួល​បាន​នូវ​ប្រាក់​គិត​ជា​ភាគរយ​មក​វិញ​ ទៅ​តាម​តម្លៃ​របស់​ផលិតផល​នោះ​។

២. iPhone XIR, iPhone XI, & iPhone XI Max

នៅ​ខែ​កញ្ញា​ខាង​មុន​នេះ​ Apple នឹង​ប្រកាស​ទូរសព្ទ​ប្រចាំ​ត្រកូល​ទាំង​បី​របស់​ខ្លួន​។ iPhone XI និង iPhone XI Max ត្រូវ​បាន​គេ​បង្ហើប​ថា​នឹង​ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​ ៣ គ្រាប់​ មាន​ Lens ធម្មតា, Lens Zoom, និង Lens ពង្រីក។ ចំពោះ​ iPhone XIR នឹង​ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​ភ្លោះ​ ប៉ុន្តែ​ពុំ​ទាន់​ប្រាកដ​ថា Lens ទី​២ មាន​មុខ​ងារ​អ្វី​ឡើយ​។ ចំណែក​ឯ​រូបរាង​របស់​ទាំង​ ៣​ វិញ​ នឹង​រក្សា​នៅ​ដដែល​ តែ​មាន​ការ​បង្កើន​ល្បឿន​ឲ្យ​លឿន​ជាង​មុន​ ជាមួយ​ឈីប A13 ដែល​​មាន​ល្បឿន​ដាច់​គេ​។

៣. Apple Watch Series 5

នៅ​ចុង​ឆ្នាំ​នេះ Apple នឹង​ ប្រកាស​នាឡិកា​ឆ្លាត​វៃ​របស់​ខ្លួន​ ដែល​អាច​នាំ​​មក​នូវ​មុខ​ងារ​ Reverse Charge ដែល​អ្នក​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ iPhone ស៊េរី​ថ្មី​ទាំង ៣​ ខាង​លើ​សាក​ Apple Watch ដោយ​មិន​ចាំ​បាច់​ប្រើ​ខ្សែ​ ហើយ​ក៏​អាច​មាន​ការ​កែ​សម្រួល​បន្តិច​បន្តួច​ទៅ​លើ​ប៊ូតុង ​​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ដំណឹង​​មួយ​បាន​ បង្ហាញ​ថា​ Apple ​កំពុង​ធ្វើ​តេស្ដ​ Camera នៅ​លើ​ខ្សែ​នាឡិកា​ផង​ដែរ​។

៤. Apple AirPods 3

ជាមួយ​ស៊េរី​ថ្មី​នេះ​ AirPods 3 អាច​នឹង​នាំ​មក​នូវ​ពណ៌​ថ្មី​គឺ ពណ៌​ខ្មៅ និង​ការ​បង្កើន​គុណភាព​ថ្ម​និង​សម្លេង​ជាដើម​។

៥. iPad 10,2 និង iPad Pro

នៅ​ឆ្នាំ​ប្រហែល​ជា​មិន​មាន​ iPad 7 ឬ iPad 9.7 (២០១៩) ឡើយ​ ប៉ុន្តែ​វា​អាច​នឹង​ត្រូវ​ជំនួស​ដោយ​ iPad ទំហំ​ ១០,២ អ៊ីញ​។ ចំពោះ​ iPad Pro វិញ​ ពុំ​ទាន់​មាន​ដំណឹង​អ្វី​លេច​ចេញ​ឡើយ​។

៦. MacBook Pro ១៦ អ៊ីញ

​​​​​​​​​MacBook ថ្មី​ស្រឡាង​នេះ​នឹង​មាន​ការ​កែ​រូបរាង​​និង​កែ​លម្អ​ទៅ​លើ​ Keyboard ផង​ដែរ​។ គួរ​បញ្ជាក់​ Keyboard ដែល​ប្រើ​ប្រាស់​នៅ​លើ​ MacBook សព្វ​ថ្ងៃ​នេះ​មាន​បញ្ហា​ច្រើន​និង​តែង​តែ​ទទួល​បាន​ការ​រិះ​គុណ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​៕

អត្ថបទ៖ អ៊ឹម ដេវីដ

មតិយោបល់