• 2019-07-10 02:51:50
  • ព័ត៌មាន

អុីនធឺណេត 5G របស់ Smart ដោនឡូតហ្គេម 1GB ប្រើ​ពេល​មិន​ដល់ ១នាទី

  • 2019-07-10 02:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​អុីនធឺណឹត 5G ដែល​បាន​ធ្វើ​ការ​តេស្ត​សាក​ល្បង​កាល​ពី​ថ្ងៃ​ទី ៧កន្លង​ទៅដោយ​មាន​ការ​សហការ​រួម​គ្នា​រវាង Smart និង Huawei។

ការ​ធ្វើ​តេស្ត​ពី​ល្បឿន​ដោនឡូតហ្គេម​ដែល​មាន​ឈ្មោះ​ថា Arena of Valor: 5v5 Arena Game មាន​ទំហំ 0.97GB។ ក្នុង​ពេល​ដោនឡូតនេះ​ដែរ DJ NaNa ក៏បាន​ធ្វើ​ការ​ប្រកួតផឹកទឹកក្រូច​ តែការ​ដោនឡូតហ្គេមបាន​បញ្ជាប់មុនដោយប្រើ​ពេល​មិន​ដល់​មួយ​នាទី​ផង។

លើស​ពី​នេះ​ក៏​មាន​ការ​សាក​ល្បង​លេង​ហ្គេង​ដោយ​ធ្វើ​ការ​ប្រៀប​ធៀប​ល្បឿន​ពី​ប្រព័ន្ធ 4G និង 5G នេះ​ដែរ បូក​រួម​ជា​មួយ​ការ​ផ្សាយ​ផ្ទាល់​វិដេអូ​ 360 ដឺក្រេ និងវីដេអូកម្រិត​ 4K នៅ​ក្នុង​កម្មវិធី។

វីដេអូ​បង្ហាញ​នៅ​នាទី​ទី ២៧:៣៥៖

នៅ​ក្នុង​កម្មវិធី​នេះ​លោក Thomas Hundtនាយកប្រតិបត្តិក្រុមហ៊ុន Smart ក៏​បាន​និយាយ​ថា ប្រព័ន្ធ 5G គ្រោង​និង​ដំណើរ​ការ​នៅ​ឆាប់​ខាង​មុន ក្រោយ​ពី​ការ​សាក​ល្បង​នេះ​ត្រូវ​បាន​បញ្ចប់ ដោយ​ដំណើរ​ការ​នៅ​តំបន់​ទីប្រជុំជន​ហើយ​ពង្រីក​ 4G ​ទៅ​ទី​ជនបទ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់