• 2019-07-09 02:07:25
  • ហាងឆេងផលិតផល

Sony Xperia 1 ថ្មី​និង​មួយ​ទឹក​តម្លៃ​ខុស​គ្នា​ជាង ២០០ ដុល្លារ

  • 2019-07-09 02:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត​ហ្វូន​ស៊េរី​ចុង​ក្រោយ​របស់​ Sony ម៉ូដែល Xperia 1 ដែល​ចាប់​ផ្ដើម​មាន​លក់​នៅ​លើ​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ដើម​ខែ មិថុនា។

Sony Xperia 1 នេះ​ក៏​ត្រូវ​បាន​បំពាក់​មក​ជា​មួយ​អេក្រង់​កម្រិត 4K រួម​ជា​មួយ​កាមេរ៉ា៣គ្រាប់​របស់​ខ្លួន។ ​អេក្រង់ Xperia 1 ជា​ប្រភេទ​អេក្រង់ CinemaWide ​ទំហំ ៦,៥ អ៊ីញ ​បង្ហាញ​រូបភាព​នៅ​កម្រិត ៣ ៨៤០ x ១ ៦៤៤ ភីកសែល គាំទ្រ​ HDR (BT.2020) អម​ប្រព័ន្ធ​សំឡេង Dolby Atmos។

Sony Xperia 1 កំពុង​លក់​នៅ​លើ​ទី​ផ្សា​ថ្មី​ក្នុង​តម្លៃ​ប្រមាណ​ជា ៩៨០ ដុល្លារ និង​មួយ​ទឹក​មាន​តម្លៃ​ប្រមាណ​ជា ៧៥០ ដុល្លារ

មាន​លក្ខណៈ​សម្បត្តិ Xepria 1 កាមេរ៉ា​ ៣ គ្រាប់​នៅ​ខាង​ក្រោយ ដោយ​គ្រាប់​ទី​មួយ​មាន Sensor ទំហំ 1/2.6” ជាមួយ​មុខងារ OIS+EIS និង Dual Pixel Autofocus ខណៈ​គ្រាប់​ទី​ពីរ​ជា​ប្រភេទ Telephoto Lens 2x និង​គ្រាប់​ទី​បី​ជា Ultra-Wide Lens។ ប្រើប្រាស់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ Qualcomm Snapdragon 855 មាន​ RAM ទំហំ 6GB អម​អង្គ​ផ្ទុក 64/128GB ជាមួយ​ការ​បន្ថែម microSD Card ដល់ 512GB។

មាន​ថាមពល​ថ្ម ៣ ៣៣០mAh ដោយ​ខ្នង​មុខ​ក្រោយ​ការពារ​ដោយ​ស្រទាប់​កញ្ចក់ Gorilla Glass 6 បន្សំ​អាវក្រោះ​ការពារ​ទឹក​ស្តង់ដារ IP68 ខណៈ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​លាក់​ទុក​នៅ​ចំហៀង ប៉ុន្តែ​ចែក​ដាច់​ចេញ​ពី​ប៊ូតុង Power៕

បញ្ចាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពីចេញផ្សាយ តម្លៃនិងរូប​ភាព​ពី​ហាង The V Store។

អត្ថបទ៖ ម៉េងងី

មតិយោបល់