• 2019-07-08 07:19:31
  • ព័ត៌មាន

ជនជាតិ​ជប៉ុននិយមជួលឡាន ប៉ុន្តែមិនមែនយកទៅបើកជិះឡើយ

  • 2019-07-08 07:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​ចំណាយ​លុយ​លើ​សេវាកម្ម​ជួល​រថយន្ត​ដោយ​សារ​តែ​មាន​គោលដៅ​នៅ​ក្នុង​ចិត្ត ពួក​គេ​ត្រូវ​ការ​មធ្យោបាយ​ធ្វើ​ដំណើរ​ ហើយ​រថយន្ត​ជា​មធ្យោបាយ​ពេញ​និយម​មួយ។ ប៉ុន្តែ​នៅ​ជប៉ុន​ខុស​ប្លែក​ពី​នេះ។

សេវាកម្ម​ជួល​រថយន្ត​ជិះ​របស់​ជប៉ុន Orix បាន​ប្រទះ​ឃើញ​កាល​ពី​ថ្មីៗ​នេះ​ថា អតិថិជន​របស់​ខ្លួន​ជួល​រថយន្ត​ មិន​មែន​យក​ទៅ​បើកបរ​នោះ​ឡើយ។ ក្រុមហ៊ុន​បាន​​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​ចម្ងាយ​បើកបរ និង​បាន​ឃើញ​ថា​រថយន្ត​មួយ​ចំនួន​បាន​យក​​ត្រឡប់​មក​វិញ ដោយ​គ្មាន​កំណត់​ត្រា​ចម្ងាយ​ដែល​បាន​បើកបរ​នោះ​ទេ។ ក្រុមហ៊ុន Times24 ដែល​​ផ្ដល់​សេវាកម្ម​ជួល​នេះ​និង​មាន​អ្នក​ប្រើ​ប្រាស់ ១,២ លាន​នាក់ ក៏​រាយការណ៍​ដូច​នេះ​ដែរ។

​ដើម្បី​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង ក្រុមហ៊ុន​ទាំង​ពីរ​បាន​បង្កើត​ការ​ស្ទង់មតិ​មួយ​អំពី​អតិថិជន​របស់​ខ្លួន។ អ្វី​ដែល​គេ​ប្រទះ​ឃើញ បាន​ឲ្យ​គេ​ដឹង​ច្បាស់​អំពី​បែប​បទ​នៃ​ការ​ធ្វើ​ការ​សម័យ​ថ្មី និង​អំពី​​ភាព​ជា​ឯកជន។

ក្រុម​បាន​រក​ឃើញ​ថា រថយន្ត​ដែល​បាន​ជួល​ត្រូវ​បាន​គេ​យក​ប្រើ​ប្រាស់​​ជា​កន្លែង​​ធ្វើ​ការ​សម្រាក​រយៈ​ពេល​ខ្លី, ​ជា​កន្លែង​ធ្វើ​ការ, ជា​កន្លែង​ផ្ទុក​ឥវ៉ាន់, សម្រាប់​សាក​ទូរសព្ទ, ហូប​អាហារ, និយាយ​ទូរសព្ទ, មើល​ទូរទស្សន៍, រៀប​ចំ​ខ្លួន​សម្រាប់​វិធី​បុណ្យ​ខ្មោច (Halloween) និង អនុវត្តន៍​ការ​រ៉េប​ជា​ដើម។

រឿង​រ៉ាវ​ទាំង​នេះ​អាច​ទៅ​រួច ព្រោះ​ថា​សេវាកម្ម​ជួល​រថយន្ត​នៅ​ជប៉ុន​មាន​ភាព​ទូលំទូលាយ​ណាស់។ អតិថិជន​អាច​កក់​រថយន្ត​សម្រាប់​ពេល​ប៉ុន្មាន​ម៉ោង ឬ​ពេញ​មួយ​ថ្ងៃ​តាម​រយៈ​ស្មាតហ្វូន ដែល​ចំណាយ​​មិន​ដល់ ៤ ដុល្លារ សម្រាប់​ការ​ប្រើ ៣០ នាទី។ គេ​អាច​​ទៅ​យក​​រថយន្ត​នៅ​​កន្លែង​ចំណត​ដែល​មាន​ ១២ ០០០ កន្លែង​នៅ​ទូទាំង​ប្រទេស​ជប៉ុន៕

ចុចអាន៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់