- 2019-07-04 02:21:13
- ផលិតផលថ្មី
មកដឹងតម្លៃ Range Rover Evoque ស៊េរី ឆ្នាំ ២០២០ ដាក់លក់នៅខ្មែរ
- 2019-07-04 02:21:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃ Range Rover Evoque ស៊េរី ឆ្នាំ ២០២០ ដាក់លក់នៅខ្មែរ
ចន្លោះមិនឃើញ
រថយន្ត SUV ដែលមានភាពល្បីល្បាញនៅកម្ពុជា និងពិភពលោក Range Rover Evoque ស៊េរីថ្មីឆ្នាំ ២០២០ មានការរចនា និងកែប្រែប្រព័ន្ធបច្ចេកវិទ្យាប្លែកពីស៊េរីមុន។
មកជាមួយជម្រើសពីរគឺប្រភេទ First Edition និង ប្រភេទ SE ប្រភេទពណ៌ខ្មៅ ដែលជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់សម័យថ្មី។ Range Rover Evoque ស៊េរីថ្មីឆ្នាំ ២០២០ ត្រូវបានបំពាក់ទៅដោយកៅអីម៉ាស្សាទំនើបដែរអាចបញ្ជាឲ្យត្រជាក់រឺក្ដៅបានតាមត្រូវការ។
Range Rover Evoque ស៊េរីថ្មីឆ្នាំ ២០២០ មានប្រព័ន្ធសំឡេងបច្ចេកវិទ្យា Meridian Surround Sound System ជាមួយបច្ចេកវិទ្យា Incontrol Touch Pro ដែរធ្វើអោយអ្នកបើកបរមានអារម្មណ៍កាន់តែអស្ចារ្យជាមួយនឹងតន្ត្រី ដែលអាចបញ្ជាបានដោយអ្នកបើកបរផ្ទាល់ពីក្នុងរថយន្ត ដោយប្រើបច្ចេកវិទ្យា Advance Tow Assist។
Range Rover Evoque ស៊េរីថ្មីឆ្នាំ ២០២០ ដាក់លក់តម្លៃចាប់ពី ១៣៦ ៨០០ ដុល្លារ បូករួមជាមួយការធានារយះពេល ៥ឆ្នាំ។
លើសពីនេះបច្ចេកវិទ្យាផ្តល់សញ្ញានៅពេលអ្នកងងុយគេងរឺអស់កម្លាំងនៅពេលបើកបរកាន់តែមានសុវត្ថិភាពក្នុងពេលបើកបរ។ កាមេរ៉ា ៣៦០ ដឺក្រេ រួមជាមួយកាមេរ៉ាបច្ចេកវិទ្យាជំនាន់ថ្មីដែរហៅថា Clear sight grown view អាចអោយលោកអ្នកមើលឃើញនៅបាតរថយន្តជុំវិញកង់ ផ្នែកខាងក្រោយដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរគ្រប់ស្ថានភាពផ្លូវ។
Evoque ស៊េរីថ្មីឆ្នាំ ២០២០ មានបំពាក់ម៉ាស៊ីនទំហំ ២,០ លីត្រ មានទាំងប្រភេទម៉ាស៊ីនសាំង និងម៉ាស៊ូត អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុង ៧,៥ វិនាទី អាចបើកបរបានល្បឿន ២៣០ គីឡូម៉ែត្រក្នុង ១ម៉ោង អមជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៩ វគ្គ និងប្រព័ន្ធបើកបរអូសកង់ទាំង ៤ AWD (All-Wheel-Drive) ឬហៅប៉ុង ២។ កម្រិតប្រើប្រេងឥន្ធនៈគឺ ១០០ គីឡូម៉ែត្រស៊ីប្រេង ប្រមាណ ៧,៧ លីត្រ៕