• 2019-06-27 06:58:51
  • ព័ត៌មាន

កម្មវិធី Telegram អាប់ដេត​ជំនាន់​ថ្មី​ធ្វើ​អ្នក​ប្រើ​កាន់​តែ​ងាយ​ស្រួល

  • 2019-06-27 06:58:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​តេឡេក្រាម (Telegram) បាន​ធ្វើ​ការ​កែ​ប្រែ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​​អាប់ដេត​កម្មវិធី​ទៅ​ជំនាន់​ថ្មី។

មុខងារ​ថ្មីៗ​មួយ​ចំនួន​ដែល​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ដូច​ជា ការ​បន្ថែម​បញ្ជី​ឈ្មោះ​អ្នក​ប្រើ​ប្រាស់​តាម​រយៈ​ទីតាំង (Locations) ឬ​ការ​ផ្លាស់​ប្ដូរ​អ្នក​គ្រប់​គ្រង (admin) នៅ​ក្នុង group chat ឬ​ក៏​លោក​អ្នក​អាច​ចូល​ទៅក្នុង chat ដោយ​គ្រាន់​តែ​ប្រើ​កម្មវិធី Siri ជា​ដើម។

រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា

ដើម្បី​ប្រើប្រាស់​មុខងារ បន្ថែម​បញ្ជី​ឈ្មោះ​នេះ​បាន​អ្នក​ប្រើប្រាស់​តាម​រយៈ​ទីតាំង(Locations) លោក​អ្នក​អាច​ចុច​លើ​ប៉ូតុង Contacts រួច​ចុច​លើ Add People Nearby ប្រសិន​បើ​លោក​អ្នក​ពុំ​បាន​បើក​មុខងារ Location សម្រាប់​ប្រើ​ជា​មួយ​កម្មវិធី​តេឡេក្រាម(Telegram) ​ជា​មុន​ទេ វា​នឹង​ប្រាប់​ឱ្យ​លោក​អ្នក​បើក​មុខងារ Location នេះ​នៅ​ក្នុង Settings របស់​ទូរសព្ទ​ជា​មុន​សិន៕

អត្ថបទ៖ ម៉េងងី

មតិយោបល់