- 2019-06-26 06:49:35
- ផលិតផលថ្មី
រុស្ស៊ីបង្ហាញដ្រូនមុខដូចទីទុយ និងរថក្រោះឥតមនុស្សបើក ក្នុងពិព័រណ៍យោធាប្រចាំឆ្នាំ
- 2019-06-26 06:49:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ីបង្ហាញដ្រូនមុខដូចទីទុយ និងរថក្រោះឥតមនុស្សបើក ក្នុងពិព័រណ៍យោធាប្រចាំឆ្នាំ
ចន្លោះមិនឃើញ
យោធូបករណ៍រុស្ស៊ីទំនើបៗ រួមមានដ្រូនរាងដូចសត្វទីទុយ អាវុធនុយក្លេអ៊ែរ និង រថក្រោះគ្មានមនុស្សបើក បានបង្ហាញនៅឯពិព័រណ៍យោធាប្រចាំឆ្នាំរបស់ខ្លួន។
វេទិកាបច្ចេកទេសយោធាអន្តរជាតិនឹងបង្ហាញជូនមេបញ្ជាការបរទេសនិងសមាជិកសាធារណជន ជាមួយនឹងអាវុធនិងយានយន្តខុសៗគ្នាចំនួន ២៧ ០០០ គ្រឿង។
នៅឯការតាំងបង្ហាញនេះ រួមមានយន្តហោះយោធាចុងក្រោយបំផុតរបស់លោកវ្ល៉ាឌីមៀរ ពូទីន ដែលជាយន្តហោះចម្បាំងមួយអាចប្រែកាយជាខ្លាឃ្មុំទឹកកកឬទីទុយទឹកកក ដែលត្រូវបានដាក់បង្ហាញជាផ្នែកមួយនៃសកម្មភាពកើនឡើងរបស់រុស្ស៊ីនៅក្នុងតំបន់អាក់ទិក។
គោលបំណងគឺធ្វើឱ្យសត្រូវច្រឡំ ដោយអនុញ្ញាតឱ្យដ្រូនបើកទៅជិតគោលដៅសំខាន់ៗនៅក្នុងតំបន់សង្គ្រាម។
ដ្រូនទីពីរសម្រាប់ប្រើដោយយោធារុស្ស៊ី គឺសត្វស្ទាំងគំរូមួយក្បាល ដែលអាចបញ្ចេញសំឡេងដូចសត្វយ៉ាងអ៊ីចឹង។
ដ្រូនមុខដូចទីទុយដែលមានមុខ ស្លាប និងកន្ទុយពិសេស ត្រូវបានបង្កើតឡើងសម្រាប់ស៊ើបការណ៍សម្ងាត់នៅតំបន់អាកាសធាតុត្រជាក់ខ្លាំង ដោយប្រើឡាស៊ែរដើម្បីកំណត់គោលដៅលើកាំភ្លើងធំនិងយន្តហោះរបស់សត្រូវ។ បន្ទាប់មក វានឹងជួយជំរុញឱ្យយោធូបករណ៍ដទៃទៀតវាយប្រហារលើគោលដៅ។
ម៉ូតគំរូដំបូងត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតនៅបណ្ឌិត្យសភាហ្ស៊ូកូវស្គី មុនពេលអ្នករចនាម៉ូតរបស់យោធាសុំយកវាមកប្រើប្រាស់។
ដ្រូនទីទុយនេះមានទំហំធំជាងទីទុយទឹកកកបន្តិច ដែលមានស្លាបប្រវែង ១,៥ ម៉ែត្រ ហើយអ្នកផលិតអះអាងថា វានឹងមិនងាយមើលឃើញដូចដ្រូនធម្មតានោះទេ។ វាមានទម្ងន់ ៥ គីឡូក្រាម និងមានរយៈពេលហោះហើរ ៤០ នាទី។
ពិព័រណ៍យោធូបករណ៍ ដែលរៀបចំនៅសួនស្នេហាជាតិនៅក្រៅទីក្រុងមូស្គូ មានតំបន់តាំងពិព័រណ៍នៅទីវាលប្រមាណ ៥០០ ០០០ ម៉ែត្រការ៉េ ហើយវេបសាយរបស់ខ្លួនអះអាងថានឹងមានអ្នកតាំងពិព័រណ៍ជនជាតិរុស្ស៊ីនិងបរទេសចំនួនជាង ១២៥០ នាក់ចូលរួម៕