- 2019-06-20 01:49:05
- ព័ត៌មាន
ប៉ុន្មានសន្លឹកពី Concept នៃស្ថានីយតាក់ស៊ីលើអាកាស មុន Uber បើកឲ្យប្រើនាឆ្នាំ ២០២៣
- 2019-06-20 01:49:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានសន្លឹកពី Concept នៃស្ថានីយតាក់ស៊ីលើអាកាស មុន Uber បើកឲ្យប្រើនាឆ្នាំ ២០២៣
ចន្លោះមិនឃើញ
នៅឆ្នាំ ២០១៧ ក្នុងព្រឹត្តិការណ៍ Uber Elevate Summit ក្រុមហ៊ុនអាមេរិក Uber ធ្លាប់ប្រកាសពីផែនការណ៍ចង់ដាក់ឲ្យដំណើរការសេវាកម្ម Uber Air។ មុនគម្រោងនេះលេចចេញជារូបរាង ក្រុមអ្នករចនាក៏បានច្នៃប្រឌិតនៅ Concept ប្លែកភ្នែកជាច្រើនរៀបរាប់បង្ហាញពីស្ថានីយ Uber Air ឬ Skyport ដូចបង្ហាញខាងក្រោម៖
ទាក់ទិននឹង Skyport Concept ដូចបង្ហាញទាំង ៨ សន្លឹកខាងលើ សុទ្ធសឹងមានភាពស្រដៀងគ្នាដោយមានរចនានៅទីតាំងចតឧទ្ធម្ភាគចក្រ ទីតាំង Check-in និងទីតាំងចត Scooter អេឡិចត្រូនិកជាដើម។ ជាងនេះទៅទៀតក៏មានទីតាំងសម្រាប់សាកបញ្ចូលភ្លើងរថយន្តអគ្គិសនីថែមទៀតផងដែរ ដែលជួយលើកសម្រស់ស្ថានីយទាំងនោះកាន់តែទាក់ទាញនិងស្រស់ស្អាតខ្លាំងបំផុត។
បញ្ជាក់ថាសេវាកម្ម Uber Air រំពឹងនឹងដាក់ឲ្យដំណើរការមុនគេបង្អស់នៅឌូបៃ អូស្រា្តលី និងសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២៣ ខាងមុខ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: